ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ប្រាប់ឱ្យពលរដ្ឋថែរក្សាដើមឈើដែលបានដាំ និងជួយទប់ស្កាត់ពីការបំផ្លាញនានា
លោក គួច ចំរើន អភិបាលខេត្ត បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋឱ្យជួយថែរក្សាការពារដើមឈើដែលបានដាំ និងជួយទប់ស្កាត់អំពីការបំផ្លាញនានារបស់មនុស្ស ទាំងដើមឈើដែលនៅក្នុងស្រុក និងដើមឈើដែលមាននៅក្នុងព្រៃឱ្យបានគង់វង្ស។ ជាពិសេសនោះ គឺគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន រួមមានសាលារៀន វត្តអារាម មន្ទីរពេទ្យ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខិតខំប្រើប្រាស់ដីធ្លីឱ្យទៅជាទីបៃតង តាមរយៈការខិតខំដាំដើមឈើទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ ដើម្បីបរិស្ថាន សុខភាព និងបង្កើនការដាំ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាល រួមជាមួយ និង លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី “រុក្ខទិវា” ដាំដើមឈើថ្នាក់ខេត្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអង្គពណ្ណារាយ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។
ថ្លែងក្នុងពិធីនោះ លោក គួច ចំរើន បានគាំទ្រលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ឱ្យខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនឹងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។ ជាងនេះទៅទៀត ត្រូវមានការបើកទូលាយជូនប្រជាពលរដ្ឋដែលមានបំណងរៀនសូត្រពីពីការបណ្តុះកូនឈើ អាចមករៀនសូត្រអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំដើមឈើជូនពួកគាត់ សំដៅបង្កើនការដាំដុះ ជួយដល់បរិស្ថាន និងសុខភាពរបស់យើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា «ទុកដីទំនេរ ក៏អត់ប្រយោជន៍ មនុស្សនៅទំនេរ ក៏អត់បានផល មានដីនាំគ្នាដាំដើមឈើ គឺមានផលប្រយោជ៍ទាំង មនុស្ស សត្វ និងធម្មជាតិ»។
ជាមួយគ្នានេះ លោកក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលក្នុងនោះ មានខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ជាសេនាធិការ ដែលបានខិតខំបណ្តុះបានកូនឈើទាលប្រមាណ១០ម៉ឺនដើម តាមផែនការណែនាំដែលបានដាក់ចេញកាលពីឆ្នាំ២០២៤។ លើសពីនេះ លោកក៏បានថ្លែងការកោតសរសើរផងដែរ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋក្នុងស្រុកលើកដែក ដែលបាននាំគ្នាដាំកូនឈើ ផ្កា នៅមុខផ្ទះរបស់ខ្លួន ដែលបានជួយដល់បរិស្ថាន និងថែមទាំងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានខ្លួន។

ចំណែក លោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល បានឱ្យដឹងថា ក្នុងពិធីនេះបានត្រៀមកូនឈើចំនួន ៥ ០០០ដើម សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង ស្រុក ឃុំ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងនៅតាមភូមិឋាន។
ក្នុងឆ្នាំ២០២៥ នេះដែរ ខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការបណ្ដុះកូនឈើបានចំនួន ១៦០ ៤៦៥ដើម (ក្នុងនោះកូនឈើទាលចំនួន ១០ម៉ឺនដើម ឧបត្តមគាំទ្រដោយលោកអភិបាលខេត្ត) និងបានធ្វើការផ្ដល់ជូនមន្ទីរ អង្គភាពនានា ក្រុង ស្រុក ឃុំ សង្កាត់យកទៅដាំតាមទីសាធារណៈក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ៣៦ ៤៧១ដើម៕


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


