ព័ត៌មានជាតិ
អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មី សម្រេចបាន៨០% នឹងស្ថាបនារួចរាល់ នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៦
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មី ដែលសម្រេចបានប្រមាណ៨០% ហើយរំពឹងថា នឹងកសាងរួចរាល់១០០% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៦។

លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ប្រកបដោយស្តង់ដារបច្ចេកទេស ជាពិសេសត្រូវរៀបចំរចនាបថ និងសោភ័ណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួន ឱ្យបានឆាប់រួចរាល់ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខ។

គួរបញ្ជាក់ផងដែរថា អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មី ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង ៥៣ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់៣ជាន់ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បន្ទាប់មក លោកអភិបាលខេត្ត និង លោកប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ ការងារជួសជុល កែលំអ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្ត ព្រមទាំងចុះសួរសុខទុក្ខមន្ត្រីកំពុងបំពេញការងារនៅទីនោះ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្រៃលែង៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


