ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ពង្រឹងសមត្ថភាពមន្រ្តីចុះធ្វើជំរឿន សម្រាប់គោលដៅអង្គភាពសុខាភិបាលមូលដ្ឋាន
នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តនៃរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់មន្រ្តីបច្ចេកទេសដែលជាសមាជិក សមាជិកានៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំងមន្ទីរមុខងារសាធារណៈ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ២៥៣នាក់។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ ថ្លែងសន្ទរកថាបើកវគ្គបណ្តុះបណ្តាល លោក សុខ សប្បាយណា បានលើកឡើងថា ការធ្វើជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿនតាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែខ្លាំង មានសមត្ថភាពខ្ពស់ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។
ទន្ទឹមនេះ លោកក៏បានលើកឡើងអំពីប្រសាសន៍របស់ ឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «ការធ្វើជំរឿនជាការទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា។ សូមមន្ត្រីកុំមានការព្រួយបារម្ភ ចំពោះការចូលរួមយុទ្ធនាការនៃការធ្វើជំរឿនមន្រ្តី ព្រោះមិនមែនជាការស្វែងរកកំហុស មិនមែនជាការឈានដល់ការវះកាត់ ឬទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យ ឬធ្វើឱ្យបាត់ប្រយោជន៍ក្នុងនាមជាមន្ត្រីរាជការដែលខិតខំបំពេញការងារពិតប្រាកដនោះទេ»។

មន្ត្រីជាន់ខ្ពស់រូបនេះ សង្ឃឹមយ៉ាងមុតមាំ និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាស្វែងយល់ពីនីតិវិធី វិធីសាស្ត្រ និងមុខងារក្នុងការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ដើម្បីឱ្យការអនុវត្តយុទ្ធនាការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងឱ្យទទួលបានជោគជ័យ និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីឱ្យក្រុមការងារអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែល្អប្រសើរ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តនៃរដ្ឋបាលរាជធានីភ្នំពេញ នេះ ប្រព្រឹត្តទៅមានរយៈពេល១ថ្ងៃពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


