Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រារព្ធពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ១ ខ្សែ នៅភូមិទួលពង្រ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង​អា​មេ ១ ខ្សែ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ធ្វើ​ដំណើរ​ប្រកប​របរ​ផ្សេងៗ ជាពិសេស​សិស្សានុសិស្ស ធ្វើ​ដំណើរ​ឆ្លង​កាត់ អាជ្ញាធរ​ចាត់​តាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្ដែង ដើម្បី​ស្ថាបនា​ជា​ផ្លូវ​បេតុង។

លោក ប៉ាង លីដា បន្ត​ថា ការ​ស្ថាបនា​ជួសជុល​ផ្លូវ​បេតុង​អា​មេ ១ ខ្សែ ខាង​លើ មាន​ប្រវែង ១,៦១១ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅ​ភូមិ​ទួល​ពង្រ ដោយ​ប្រើប្រាស់​ថវិកា​អស់ ៤៦៥,៩០១.២០០ រៀល របស់​មូលនិធិ​សង្កាត់ ឆ្នាំ ២០២៥។

ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង​អា​មេ​នេះ ក្រោម​អធិបតីភាព លោក ប៉ាង លីដា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​ឲ្យ​លោក សក់ ច័ន្ទ​កញ្ញា​រិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម