ព័ត៌មានជាតិ
ក្រុងសៀមរាប និង ក្រុងផឹងចូវចិន ដាក់គោលការណ៍ពួតដៃគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា-ចិន
សៀមរាប ៖ នៅរសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសន្និសីទសុខាសៀមរាប ខេត្តសៀមរាប មានរៀបចំធ្វើបទបង្ហាញ ស្តីពីវប្បធម៌ និង ទេសចរណ៍ កម្ពុជាចិន ដ៏ល្បីល្បាយនៃក្រុងទាំងពីរ (ក្រុងផឹងចូវ និង ក្រុងសៀមរាប) ក្រោមវត្តមានចូលរួមរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផឹងចូវ និង ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស របស់តំបន់ឧស្សាហកម្មផលិតសម្ភារៈថ្មី នៃសួនឧស្សាហកម្មព្រេងឥន្ធនៈនិងគីមីវិទ្យា ដោយមានការអញ្ជើចូលរួមពី ប្រធានការិយាល័យ អគ្គកុងស៊ុលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរ ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោកលោកស្រីជាពាណិជ្ជករ ព្រមទាំងប្រតិភូប្រទេសចិនផងដែរ ។

ឆ្នាំ២០២៥នេះ ជាឆ្នាំស្វាគមន៍ ទេសចរណ៍កម្ពុជា-ចិន ដែលសបញ្ជាក់ឲ្យឃើញ ពីសម្ព័ន្ធមិត្តភាពដ៏រឹងមាំរវាងអរិយប្រទេសទាំងពីរ ដើម្បីចូលរួម កិច្ចពណ៌នាអំពីវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន (ក្រុងផីងចូវ និង ក្រុងសៀមរាប) ដែលជាការបើកទំព័រថ្មីនៃការសន្ទនា និង ការចាប់ដៃគ្នាកាន់តែស៊ីជម្រៅរវាងក្រុងទាំងពីរ ដែលជាក្រុងមិត្តភាព រវាងក្រុងផឹងចូវ និងក្រុងសៀមរាប ដើមី្បបន្តនៅគោលការណ៍ពួតដៃគ្នាក្នុងទឹកចិត្តតែមួយ លើការអភិវឌ្ឍន៍ជារួម វិស័យទេសចរណ៍កម្ពុជា-ចិន ហើយក៏ជាវេទិកាដ៏សំខាន់នៅក្នុងការចូលរួមផ្សព្វផ្សាយនៅធនធានទេសចរណ៍ និង មរតកវប្បធម៌នៃទីក្រុងទាំងពីរផងដែរ ។

ក្នុងព្រឹត្តិការណ៍នេះ ក៏ជាការកសាងស្ពានចំណងផ្លូវពាណិជ្ជកម្មនៃក្រុងទាំងពីរ ក្នុងទិសដៅ ធ្វើឲ្យអរិយធម៌ចិនដ៏ផូផង់ និង វប្បធម៌ខ្មែរដ៏រុងរឿងកាន់តែមានភាពស្អិតរមួត តាមរយៈការប្រាស្រ័យទាក់ទង និង ការចាប់ដៃគ្នា ។ សកម្មភាពទាំងនេះគឺជាជំហាននៃការអនុវត្តជាក់ស្តែង នៅក្នុងការលើកកម្ពស់ការរួមបញ្ចូលវប្បធម៌-ទេសចរណ៍ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ដែលជាក្តីស្រមៃនៃការអភិវឌ្ឍន៍របស់ប្រជាជនប្រទេសទាំងពីរ ។

ក្នុងនោះដែរ ភាគីចិន និង កម្ពុជា មានកិច្ចពិពណ៌នា អំពីធនធានវប្បធម៌ និងទេសចរណ៍ នៃ” ព្រឹត្តិការណ៍ទំព័រថ្មីរវាងកម្ពុជា ចិន ក្នុងការអភិវឌ្ឍន៍រួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍រវាងក្រុងទាំងពីរ ក្រុងផឹងចូវ និង ក្រុងសៀមរាប ដើម្បីឲ្យកាន់តែច្បាស់ អំពីសម្រស់ដ៏ផូរផង់ របស់ទីក្រុងផឹងចូវ និង ក្រុងសៀមរាប ពីសក្តានុពលនៃទីក្រុងទាំងពីរ ព្រមទាំងពិពណ៌នាអំពីធនធានវប្បធម៌ទេសចរណ៍នៃទីក្រុងផឹងចូវផងដែរ ។

ម៉្យាងទៀត ការទស្សនានូវការដាក់បង្ហាញផលិតផល ក៏ដូចជាទទួលយកនូវបទពិសោធន៍វប្បធម៌ទេសចរណ៍ដ៏សំបូរបែបនៃក្រុងទាំងពីរ។ អង្គពិធីទាំងមូលបានជ្រាបកាន់ តែច្បាស់ អំពីសក្តានុពលពាណិជ្ជកម្ម មិត្តភាព រវាងទីក្រុងទាំងពីរ ព្រមទាំងបានសម្រេចឡើង នៅកិច្ចសហប្រតិបត្តិការជាច្រើន ដែលធ្វើឲ្យមានការជឿជាក់ថា នៅថ្ងៃអនាគត ក្រុងផឹងចូវ និង ក្រុងសៀមរាប នឹង សម្រេចបាននូវសមទ្ធិផលវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មទ្ធេរឡើង ដើម្បីជាការអភិវឌ្ឍន៍និងការប្រាស្រ័យទាក់ទងកាន់តែស្អិតរមួតនៃ ក្រុងទាំងពីរ ។

ក្នុងនោះដែរ ក៏មានធ្វើការចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលមិនត្រឹមតែជាចំណុចចាប់ផ្តើមនៃកិច្ចសហការរបស់តំបន់ទាំងពីរនោះទេ ក៏ជាលទ្ធផលនៃទំនាក់ទំនងដ៏ស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្មរវាង ក្រុងផឹងចូវ និងក្រុងសៀមរាប៕
ដោយ ៖ គឿនវេត







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


