Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យលើកទឹកចិត្តបេក្ខជនធ្លាក់បាក់ឌុបកុំមានការបាក់ទឹកចិត្តត្រូវខិតខំបន្តទៀត

បានផុស

នៅ

អ្នក​នាំពាក្យ​ក្រសួង​អប់រំលោកស្រី ឃួន វិច្ឆិកា បានជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំនេះសូមកុំបាក់ទឹកចិត្តនិងអស់សង្ឃឹមត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ នៅរសៀលថ្ងៃទី២១កញ្ញានេះ លោកស្រី ឃួន វិច្ឆិកា បាន​អបអរសាទរ​ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​ទាំង​អស់ ក៏​ដូច​ជាលើក​ទឹកចិត្ត​ដល់​បេក្ខជន​ដែល​ប្រឡង​មិន​ជាប់​កុំ​មាន​ការ​បាក់​ទឹកចិត្ត ត្រូវ​ខិតខំ​កែ​លម្អ និង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឯងបន្ថែមទៀត។

លោកស្រីថា៖ «សង្ឃឹមថាប្អូនៗមិនបាក់ទឹកចិត្តហើយនឹងបន្តប្រើប្រាស់លទ្ធផលនេះដើម្បីកែលម្អនិងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនព្រោះខ្ញុំជឿជាក់ថាការខិតខំប្រឹងប្រែនឹងនាំមកនូវភភាពជោគជ័យនៅក្នុងពេលអនាគត»។

លទ្ធផល​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៥​បាន​បាន​បង្ហាញ​ថាមាន​បេក្ខជន​ប្រឡង​ជាប់​សរុប ១២២ ៤៧៣ នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៤៦ ៧២០នាក់។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់។ ខេត្តជាប់ព្រំដែនរួមមានខេត្តបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារជាប់ខ្ពស់ជាងភាគរយថ្នាក់ជាតិមានចំនួនលើសពី៨៤.៥៦%។

អ្នក​នាំ​ពាក្យ​លោកស្រី ឃួន វិច្ឆិកា បាន​បន្តថាលទ្ធផលដ៏ល្អប្រសើរនេះបង្ហាញឃើញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស គ្រូបង្រៀន គណៈគ្រប់គ្រងសាលា ក៏ដូចជាការដាក់ចេញនូវកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាកន្លងមក។ លទ្ធផល និង​ទិន្នន័យ​នេះ​​នឹង​ត្រូវ​ត្រូវ​ក្រសួង​យក​ទៅ​ប្រើប្រាស់ដើម្បីកែលម្អប្រព័ន្អអប់រំបន្ថែម​ទៀត​ដើម្បីឱ្យ​លទ្ធផល​សិក្សា​របស់​សិស្ស​កាន់​តែ​ប្រសើរឡើង​។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥មានបេក្ខជនចុះឈ្មោះប្រឡងចំនួន១៤៦ ៧២០នាក់ ស្រី ៨១ ៤៤២ នាក់ ចែកជា២៤១មណ្ឌលត្រូវជា៥៩២៤បន្ទប់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន ១៤៤ ៨៤៨ នាក់ស្រី ៨០ ៦៩១នាក់៕

អត្ថបទ៖សំអឿន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម