ព័ត៌មានជាតិ
មន្ត្រីកសិកម្មខេត្តបាត់ដំបង ជួយបច្ចេកទេសកសិករដាំដុះស្ពៃជើងទាទទួលទិន្នផលខ្ពស់ ប្រើថ្នាំគីមីតិចបំផុត មិនប៉ះពាល់សុខភាព
មន្ត្រីកសិកម្មខេត្តបាត់ដំបងបានផ្តល់ការគាំទ្របច្ចេកទេសដល់កសិករដាំដុះស្ពៃទា ដើម្បីទទួលបានទិន្នផលតាមការរំពឹងទុក មិនប្រឈមការខូចខាតសម្រាប់ផ្គត់ផ្គង់លើទីផ្សារនៅក្នុងស្រុកមិនរំពឹងលើការនាំចូល។
លោក ឃុន ថុន ម្ចាស់ចំការស្ពៃជើងទាដ៏ធំមួយស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្របច្ចេកទេសពីមន្រ្តីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា រយះពេលប្រមូលផលស្ពៃជើងទារបស់លោកនៅក្នុងខែនេះ ទិន្នផលទទួលជិត ៨០ តោន ដោយលោកបានធ្វើការដាំដុះលើទំហំដីសរុបចំនួន ២ ហិកតា។
លោក ឃុន ថុន បន្តថា ការប្រមូលទិន្នផលស្ពៃជើងទាទាំង ២ ហិកតារបស់លោក បើគិតមកត្រឹមពេលនេះមានអាយុកាល ៥៥ ថ្ងៃហើយ ទាំងបរិមាណនិងគុណភាព លោកអាចទទួលយកបានតាមការរំពឹងទុក។

ជាមួយគ្នានេះ បើតាមកសិកររូបនេះ ដំណាំស្ពៃជើងទាដែលលោកដាំដុះប្រើប្រាស់សារធាតុគីមីតិចបំផុត ដោយមានការណែនាំពីមន្ត្រីកសិកម្ម ដែលមិនបង្កឲ្យប៉ះពាល់ដល់សុខភាពដល់អ្នកទទួលទាននោះទេ។
អ្នកស្រី ចាន់ធឿន កសិករមួយរូបទៀតបានឲ្យដឹងថា ស្ពៃជើងទានេះបានជួយដល់សេដ្ឋកិច្ចគ្រួសារអ្នកស្រីយ៉ាងប្រសើរ។
អ្នកស្រីថា ឲ្យតែដល់រដូវប្រមូល អ្នកស្រីបានយកស្ពៃជើងទាមកច្នៃធ្វើជាជ្រក់ដាក់លក់លើទីផ្សារក្នុងស្រុក និងមានលក់ជាស្ពៃស្រស់ផង សម្រាប់អ្នកដែលចង់ទិញយកទៅច្នៃលើម្ហូបអាហារផ្សេងៗទៀតតាមចំណូលចិត្ត។
សម្រាប់លោក ឃុន ថុន កសិករដាំដុះស្ពៃជើងទានៅស្រុកសំពៅលូនអរគុណចំំពោះមន្ត្រីកសិកម្ម ដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់លោកក្នុងការប្រកបរបរដាំដុះបន្លៃមួយប្រភេទនេះ ឲ្យកាន់តែមានបច្ចេកទេស ប្រកបដោយស្តង់ដា អនាម័យ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ខណៈដែលទីផ្សារក៏មានតម្រូវការខ្ពស់។
លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ពាក់ព័ន្ធការដាំដុះដំណាំស្ពៃតឿនេះ មន្ត្រីកសិកម្មស្រុកតែងតែចុះពិនិត្យ និងជួយជំរុញដល់បច្ចេកទេសថែទាំ ដើម្បីឲ្យទិន្នផលកាន់តែមានបរិមាណ និងគុណភាពល្អ តាមស្តង់ដាអនាម័យ មិនខុសពីការដាំក្នុងសហគមន៍ ដែលដាំក្នុងរោងសំណាញ់ប៉ុន្មាននោះទេ។
លោកបន្តថា ស្ពៃប្រភេទនេះក៏មិនសូវមានកសិករដាំច្រើនដែរ ចំណែកទីផ្សារក៏មិនសូវប្រឈមដែរ។ ស្ពៃប្រភេទនេះ បើតាមមន្រ្តីកសិកម្មអាចយកទៅច្នៃធ្វើជាជ្រក់ ក្រៅពីលក់ដើមស្រស់លើទីផ្សារ ខណះប្រជាជនខ្មែរក៏ចូលចិត្តបរិភោគជ្រក់ស្ពៃជើងទា គឺមានចំនួនច្រើនដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


