Connect with us

ព័ត៌មានជាតិ

ក្រុមស្វែងរកការងារជូនអតីតពលករមកពីថៃ ១២៩៧ នៅបន្តដំណើរការធម្មតាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដំណើរការជាធម្មតាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ដូច្នេះ អតីតពលករខ្មែរត្រលប់ពីថៃ នៅតែអាចទាក់ទងដើម្បីស្វែងរកការងារធ្វើបានជាធម្មតា ខណៈឱកាសការងារក្នុងស្រុកនៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងថ្ងៃឈប់​សម្រាក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏ក្រុមការងារប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តបម្រើសេវាស្វែងរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករត្រលប់មកពីថៃវិញជាធម្មតា។

អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត សូមជួយផ្សព្វផ្សាយអំពីប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនបងប្អូនអតីតពលករត្រលប់មកពីថៃ ដើម្បីឱ្យពួកគាត់ទាក់ទង ហើយអាចទទួលបានឱកាសការងារ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។ ចំពោះការទាក់ទងប្រព័ន្ធ Hotline លេខ ១២៩៧ នេះ គឺឥតគិតថ្លៃ។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត រង់ចាំអតីតពលករត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម