Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច រឹបអូសបានកញ្ឆាចំនួន១២០កញ្ចប់ធំ ដែលរត់ពន្ធពីថៃតាមសមុទ្រ រួមទាំងទំនិញគេចពន្ធជាង១០តោន

បានផុស

នៅ

ខេត្តកោះកុង៖ មន្រ្តីការិយាល័យគយ និងរដ្ឋាករប៉ាក់ខ្លង បានរកឃើញកញ្ឆាក្រៀមចំនួន១២០កញ្ចប់ធំ ក្រោយបង្រ្កាបទូកដឹកទំនិញលួចលាក់មកពីប្រទេសថៃតាមផ្ទៃសមុទ្រ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ រីឯម្សៅពណ៌ស និងពណ៌លឿងមួយចំនួនធំទៀតកំពុងយកទៅធ្វើតេស្តពិសោធន៍នៅក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ឆាក្រៀមប្រមាណ១២០កញ្ចប់ធំ និងសារធាតុផ្សេងៗទៀត ត្រូវបានរកឃើញក្នុងចំណោមទំនិញចម្រុះគេចពន្ធដែលដឹកតាមទូកលួចលាក់មកពីប្រទេសថៃក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ខេត្តកោះកុង តាមរយៈសកម្មភាពបង្ក្រាបរបស់មន្រ្តីគយ។

មន្រ្តីបម្រើការងារនៅនាយកដ្ឋានស្រាវជ្រាវ និងបង្ការទប់ស្កាត់បទល្មើសគយ ថ្លែងប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ថា ក្រៅពីការរកឃើញកញ្ឆាក្រៀម ក៏មានការពិនិត្យតេស្តបឋមទៅលើម្សៅពណ៌ស និងម្សៅលឿនផ្សេងទៀតចំនួន២៤កេសដែលសង្ស័យថាជាសារធាតុញៀនដោយបញ្ចូនទៅមន្ទីរពិសោធន៍នៅក្រសួងមហាផ្ទៃ ដើម្បីដឹងថាជាសារធាតុញៀនពិតប្រាកដឬយ៉ាងណា។ ទោះយ៉ាងមកទល់ម៉ោងនេះមិនទាន់ដឹងលទ្ធផលនៅឡើយទេ។

ដោយឡែកទំនិញច្រមុះប្រមាណជាង ១០តោនផ្សេងទៀត នឹងអនុវត្តតាមនីតិវីធីច្បាប់ពន្ធគយ។ គួរជម្រាបថា ១ថ្ងៃពេញកាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ មានតំណាងព្រះរាជអាជ្ញា កម្លាំងចម្រុះ និងអាជ្ញាធរខេត្តស្រុក ឃុំ បានចុះពិនិត្យទៅកាន់ការិយាល័យគយ និងរដ្ឋាករប៉ាក់ខ្លង ដើម្បីពិនិត្យស្រាវជ្រាវអំពីបទល្មើសគយ និងបទល្មើសព្រហ្មទណ្ឌ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម