Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំអាជ្ញាធរខណ្ឌពោធិ៍សែនជ័យស្តារប្រឡាយនិងឱ្យមន្ទីរសាធារណការចុះសិក្សាដាក់លូប្រអប់

បានផុស

នៅ

នៅរសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជំរុញឱ្យ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្វើការ ស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ លោកឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ  ជីកស្តារប្រឡាយក្នុង ភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។

ជាមួយគ្នានោះលោកឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម