ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ សាលារៀនតាមព្រំដែនរងប៉ះពាល់ពីសង្គ្រាមជាមួយថៃ នៅមិនទាន់អាចបើកបវេសនកាលបាននៅឡើយទេ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សាលារៀនដែលមានទីតាំងនៅតាមព្រំដែន បានរងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ នៅមិនទាន់អាចបើកបវេសនកាលនៅទីតាំងសាលារៀនបាននៅឡើយទេ ដោយហេតុថាស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ធ្វើឱ្យក្រុមការងារបោសសម្អាតមីន និងសាងសង់ មិនអាចចូលទៅស្តារឡើងវិញបាន។

ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីថ្ងៃទី ១៥ តុលា តទៅ និងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំស្ដីពីការត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី ៣ តុលា នេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួង បានត្រៀមជាស្រេចនូវកញ្ចប់ថវិកាស្តារឡើងវិញនូវសាលារៀនរងប៉ះពាល់នៅតាមព្រំដែន ដែលក្នុងនោះមានថវិការបស់ក្រសួងផ្ទាល់ និងមានការចូលរួមឧបត្ថម្ភពីសំណាក់ដៃគូអភិវឌ្ឍន៍ សប្បុរសជនជាតិ និងអន្តរជាតិផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវរៀបចំផែនការលម្អិតពីតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មី ផែនការក្នុងការពង្រីកមធ្យមសិក្សា និងការអនុវត្តសាកល្បងនូវគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ផែនការសកម្មភាពសាងសង់ និងស្តារឡើងវិញសាលារៀនដែលរងប៉ះពាល់ ប្រមូលទិន្នន័យសិស្ស និងគ្រូឱ្យបានច្បាស់លាស់ រៀបចំរបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពសាលារៀន និងទីតាំងសម្រាប់ដំណើរការបង្រៀនបណ្ដោះអាសន្ន ផែនការពង្រីកការពង្រីកមធ្យមសិក្សា សូមបន្តបញ្ចូលវិធីសាស្ត្របង្រៀនថ្មីទៅការរៀន និងបង្រៀន ដោយចាប់ផ្តើមពីសាលារៀនគំរូ និងបន្តជំរុញគម្រោងពង្រីកសាលារៀនជំនាន់ថ្មី។

គួរបញ្ជាក់ថា សាលារៀនចំនួន ៧ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានរងការខូចខាតទាំងស្រុង និងបន្ទាប់បន្សំ ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


