ព័ត៌មានជាតិ
ក្រៅកំពុងសាងសង់ “សួនតេជោសន្តិភាព” រដ្ឋបាលខេត្តបាត់ដំបង គ្រោងពង្រីកផ្លូវក្នុងក្រុងបង្កើនសោភណភាពទាក់ទាញបន្ថែមទៀត
រដ្ឋបាលខេត្តបាត់ដំបងក្រៅពីកំពុងសាងសង់ “សួនតេជោសន្តិភាព” នៅខាងកើតស្ទឹងសង្កែមុខវត្តកណ្តាល ក៏បានលើកពីផែនការក្នុងការគម្រោងពង្រីកកំណាត់ផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកសោភ័ណភាពនៅតាមទីប្រជុំជន។
កាលពីពេលថ្មីៗនេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព “សួនតេជោសន្តិភាព” ក្រុងបាត់ដំបង។


លោក សុខ លូ បានបញ្ជាក់ថា សួនតេជោសន្ដិភាពក្រោយសាងសង់រួចរាល់ជាស្ថាពរ ១០០% នាពេលឆាប់ៗខាងមុខនឹងប្រែក្លាយជាលំហរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង អាចឱ្យពលរដ្ឋមកហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងលំហែកាយ ពិសេសនឹងលើកសម្រស់ទីក្រុងបាត់ដំបងឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់។
ពាក់ព័ន្ធការអភិវឌ្ឍក្នុងខេត្ត លោក សុខ លូ បានលើកពីផែនការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះក៏មានគម្រោងពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល «ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ ៥ ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយ។
ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវក្នុងខេត្ត និងលើកសោភ័ណភាពនៅតាមទីប្រជុំជន លោកអភិបាលខេត្តក៏បានណែនាំបន្ថែមដល់អភិបាលក្រុងស្រុក ត្រូវខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវរក្សាដីចិញ្ចើមផ្លូវ ចៀសវៀងការរំលោភបំពានលើដីចំណីផ្លូវនាំឲ្យប៉ះពាលសោភ័ណភាពក្រុង និងការធ្វើដំណើររបស់ពលរដ្ឋតាមដងផ្លូវ៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២២ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


