ព័ត៌មានជាតិ
ផ្លែស្រកានាគ កំពុងមានតម្លៃខ្ពស់លើទីផ្សារ និងមានអ្នកចូលចិត្តបរិភោគច្រើន
បច្ចុប្បន្ននៅលើទីផ្សារ គេសង្កេតឃើញថា សម្បូរអ្នកលក់ផ្លែខាន់ឡុង ឬផ្លែស្រកានាគនេះណាស់ ដោយសារតែនៅរដូវនេះ គឺជាពេលដែលអ្នកចម្ការត្រូវប្រមូលផលផ្លែស្រកានាគ ដើម្បីយកមកលក់នៅលើទីផ្សារ ឬក៏បោះដុំឲ្យម៉ូយបន្ត។

ក្នុងវ័យជាង ៦០ឆ្នាំ អ្នកស្រី លន សង្វា ជាអាជីវករលក់ផ្លែឈើនៅក្នុងក្រុងបាត់ដំបង បានរៀបរាប់ថា អ្នកស្រីបានប្រកបមុខរបរនេះជិត ២០ឆ្នាំមកហើយ ដែលការលក់ផ្លែឈើនេះ គឺមិនប្រកាន់ថា ផ្លែអ្វីនោះឡើយ និយាយឲ្យចំឲ្យតែដល់រដូវផ្លែអ្វីដែលហុចផលនៅក្នុងស្រុក គឺអ្នកស្រីតែងតែលើកពីគេយកមកលក់រាយក្នុងផ្សារដើម្បីបានកម្រៃខ្លះៗគ្រាន់ចិញ្ចឹមជីវិត។

អ្នកស្រីបានបន្តថា សព្វថ្ងៃផ្លែខាន់ឡុង ឬផ្លែស្រកានាគ នេះ ភាគច្រើនគេដាំនៅចំណុចអក្សរតេ គឺស្ថិតនៅក្នុងទឹកដីស្រុកសំឡូត ដែលដីនៅទីនោះសម្បូរជីរជាតិ ព្រោះជាដីភ្នំ និងដីខ្ពង់រាប ហើយដំណាំមួយប្រភេទនេះគឺហុចផលបានល្អជាទីបំផុត ដោយនៅពេលនេះ គឺជាពេលដែលត្រូវប្រមូលផល ដូច្នេះនៅក្នុងផ្សារណាក៏មានលក់ដែរ ដោយគ្រាន់តែថា វាមានពូជពីរយ៉ាងគឺបណ្ដូលស និងបណ្ដូលស្វាយ។

អ្នកស្រី លន សង្វា បន្ថែមថា ការលើកផ្លែឈើគ្រប់ប្រភេទយកមកលក់នៅលើទីផ្សារនេះ គឺសម្រាប់តម្លៃផ្លែខាន់ឡុង ឬផ្លែស្រកានាគ ក្នុងមួយគីឡូក្រាមអាចលក់បាន ៣.០០០រៀល ហើយប្រភេទផ្លែនេះ មួយផ្លែគឺស្មើនឹងកន្លះគីឡូទៅហើយ ដូច្នេះពីរផ្លែគឺមួយគីឡូក្រាម។ ដោយសព្វថ្ងៃអ្នកស្រីលក់ផ្លែឈើមិនរើសមុខឡើយ ធ្វើយ៉ាងណាបានតែកម្រៃបន្តិចបន្តួច គួបផ្សំគ្នាគឺអាចទ្រទ្រង់ជីវភាពបានមួយភាគដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


