ព័ត៌មានអន្ដរជាតិ
ចិន រកឃើញវីរុសកូវីដ-១៩ លើផ្លែស្រកានាគ នាំចូលពី វៀតណាម
ប្រទេសចិន បានផ្អាកការនាំចូលផ្លែស្រកានាគ ពីបណ្តាក្រុមហ៊ុនផ្លែឈើវៀតណាម តាមច្រកព្រំដែន Mong Cai នៅខេត្តភាគខាងជើង Quang Ninh បន្ទាប់ពីវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើកញ្ចប់ទំនិញ។
ការផ្អាកនេះ នឹងចាប់អនុវត្តពីថ្ងៃពុធដល់ថ្ងៃទី២១ខែកញ្ញា។
នៅក្នុងសេចក្តីជូនដំណឹង អាជ្ញាធរនៅទីក្រុង Dongxing ប្រទេសចិន និយាយថា ពួកគេបានរកឃើញមេរោគនៅលើកញ្ចប់និងកេសទំនិញនីមួយៗ។
យោងតាមសេចក្តីជូនដំណឹងនេះ ការនាំចូលនឹងត្រូវបានបន្តវិញដោយស្វ័យប្រវត្តិ ចាប់ពីម៉ោង ១១ យប់ថ្ងៃទី ២១ ខែកញ្ញាទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្អាកនេះ អាចនឹងពន្យារពេលមួយសប្តាហ៍ទៀត ប្រសិនបើរកឃើញមេរោគកូវីដ-១៩ នៅលើការវេចខ្ចប់ផ្លែស្រកានាគនាំចូលជាថ្មី ឬទំនិញផ្សេងទៀត ហើយលើកក្រោយ នឹងផ្អាកដល់ទៅ ៤សប្តាហ៍ប្រសិនបើផលិតផលទាំងនោះ រកឃើញមានផ្ទុកមេរោគជាលើកទីបី។
ក្រសួងសុខាភិបាលវៀតណាម បានស្នើឲ្យក្រុមហ៊ុននាំចេញផ្លែស្រកានាគ ធ្វើការជាមួយដៃគូចិន ដើម្បីស្វែងរកបណ្តាញមួយទៀតសម្រាប់ការដាក់លក់ផ្លែឈើនេះ ក្នុងអំឡុងពេលផ្អាក។
ស្របពេលជាមួយគ្នានោះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Quang Ninh បានណែនាំឲ្យក្រុមហ៊ុនក្នុងស្រុក ធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ទាក់ទងនឹងសកម្មភាពនាំចូលនិងនាំចេញនៅច្រកព្រំដែន ដើម្បីជួយការពារការកកស្ទះទំនិញ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលកសិផលរបស់វៀតណាមនាំចេញទៅកាន់ប្រទេសចិនតាមច្រកព្រំដែនភាគខាងជើង ត្រូវរងផលប៉ះពាល់ដោយបទបញ្ជាការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរចិន។
កន្លងមក ភាគីចិនបានបញ្ឈប់ការទទួលរថយន្តវៀតណាមជាបណ្តោះអាសន្ន តាមច្រកព្រំដែនមួយចំនួននៅខេត្ត Lang Son ភាគខាងជើងចន្លោះខែកក្កដាដល់ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង