ព័ត៌មានអន្ដរជាតិ
ការនាំចេញផ្លែស្រកានាគវៀតណាម ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១០ឆ្នាំ
ការនាំចេញផ្លែស្រកានាគរបស់ប្រទេសវៀតណាម ដែលធ្លាប់កើនដល់ជាង ១ ប៊ីលានដុល្លារ/ឆ្នាំៗ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១១ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

យោងតាមគយវៀតណាម ការនាំចេញក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៥ បានធ្លាក់ចុះ ០,៨% មកនៅត្រឹម ៤៨៥,២ លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៤។
ចន្លោះឆ្នាំ ២០១៤-២០១៨ ការនាំចេញផ្លែស្រកានាគវៀតណាម កើនលើស ១ ប៊ីលានដុល្លារ/ឆ្នាំ ដោយនៅឆ្នាំ ២០១៨ កើនដល់រហូតដល់ទៅ ១,៣ ប៊ីលានដុល្លារ។
ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគបានចាប់ផ្តើមនៅទ្រឹង និងធ្លាក់ចុះ ដោយសារកម្សោយតម្រូវការ និងការប្រកួតប្រជែងអន្តរជាតិ។ ចិននៅតែជាទីផ្សារធំបំផុតសម្រាប់ផ្លែស្រកានាគវៀតណាម ប៉ុន្តែទីផ្សារនេះបានធ្លាក់ចុះ ខណៈចិនបង្កើនការផ្គត់ផ្គង់ដោយខ្លួនឯង។
ពាក់ព័ន្ធនឹងការប្រកួតប្រជែង ឥណ្ឌាចាប់ផ្ដើមបង្កើនការដាំផ្លែស្រកានាគ ខណៈម៉ិកស៊ិកក៏ដូចគ្នា ដោយដណ្ដើមទីផ្សារវៀតណាមនៅសហរដ្ឋអាមេរិក និងកាណាដា៕
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


