ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ ការស្លាប់មាតានិងទារកមិនមែនត្រឹមតែជាទិន្នន័យទេ តែជាបញ្ហានៃការបាត់បង់មួយក្នុងគ្រួសារនិងសហគមន៍
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ការស្លាប់របស់មាតា និងទារកមិនមែនត្រឹមតែជាទិន្នន័យប៉ុណ្ណោះទេតែជារឿងរ៉ាវនៃការបាត់បង់មួយនៅក្នុងគ្រួសារនិងសហគមន៍។ ការលើកឡើងនេះ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីអំពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។

លោកស្រី អ៊ឹម សិទ្ធិការ្យ មានប្រសាសន៍ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានករណីមរណភាពមាតាចំនួន ៣៦ករណី ដោយមានការថយចុះបើធៀបទៅនឹងក្នុងឆ្នាំ២០២៤ ដែលមានរហូតដល់ទៅ៧៩ករណីឯណោះ។ លោកស្រីបន្តថា លទ្ធផលនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់លោកលោកស្រីដែលជាថ្នាក់ដឹកនាំសុខាភិបាលរាជធានីខេត្ត។ ការចូលរួមពីមន្ត្រីសុខាបាលគ្រប់ផ្នែករួមមានផ្នែកសម្ភព ផ្នែកវះកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសន្តំ ក្រុមការងារកែលម្អគុណភាពរបស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតា និងទារកមន្ទីរសុខាភិបាលដើម្បីរកឱ្យឃើញនូវមូលហេតុ និងធ្វើផែនការកែលម្អដើម្បីទប់ស្កាត់ករណីមរណភាពមាតានិងទារកនាពេលខាងមុខ។
លោកស្រីសាស្ត្រាចារ្យបានបន្តថា ទោះបីជាមានវឌ្ឍភាពក៏ដោយក៏យើងមានការងារជាច្រើនទៀតដែលត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្តទៀតលើការពិនិត្យនិងរកមូលហេតុដែលនាំឱ្យមានករណីមរណភាពកើតឡើងពិសេសការធ្វើផែនការឆ្លើយតបនិងការអនុវត្តផ្លាស់ប្តូរការតាមដានទៀងទាត់ដែលការងារនេះទាមទារការធ្វើជាប់ជាប្រចាំគ្រប់ករណី។

លោកស្រីសាស្ត្រាចារ្យបានបន្ថែមថា«ការស្លាប់របស់មាតានិងទារកមិនត្រឹមតែជាទិន្នន័យទេតែជារឿងរ៉ាវនៃការបាត់បង់មួយនៅក្នុងគ្រួសារមិនថាបាត់បង់ទារក ឬមាតាឬទារកនិងមាតានោះទេព្រោះថាជារឿយៗការងារនេះយើងអាចការពារបាន»។
លោកស្រីសាស្ត្រាចារ្យបានណែនាំឱ្យយកករណីនៃការស្លាប់របស់មាតានិងទារកនេះសម្រាប់ការរៀនសូត្រនិងធ្វើសកម្មភាពឆ្លើយតបដើម្បីទប់ស្កាត់កុំឱ្យកើតឡើងជាថ្មីម្តងទៀត។ អីចឹងដំណើរពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប អាចជាក្បួនឬអាចផែនទីបង្ហាញផ្លូវមួយ ដើម្បីអាចឱ្យបង្វែទិន្នន័យក្លាយជាសកម្មភាពឆ្លើយតបនៅទីកន្លែងរបស់ខ្លួននីមួយ»។
លោកស្រីសាស្ត្រាចារ្យបានស្នើឱ្យអ្នកចូលរួមពេលសិក្សាចប់ត្រូវយកចំណេះដែលបានពីវគ្គបបណ្តុះបណ្តាលនេះទៅបណ្តុះបណ្តាលបន្តដល់មន្ត្រីនៅតាមអង្គភាពរបស់ខ្លួនដើម្បីពង្រឹងមូលដ្ឋានសុខាភិបាល ក្នុងការអនុវត្តទប់ស្កាត់ការស្លាប់របស់មាតានិងទារកកាន់តែប្រសើរនិងមានប្រសិទ្ធភាព ព្រោះមរណភាពមាតា និងទារកនេះគឺជាការងារទាំងអស់គ្នាដើម្បីឱ្យមាតានិងទារកមានសុខភាពល្អ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


