ព័ត៌មានជាតិ
ក្រសួងបរិស្ថានចែកធុងសំរាមដល់៦ខេត្តគោលដៅ ដើម្បីលើកទឹកចិត្ត និងជំរុញភាពស្អាតនៅកម្ពុជា
កម្ពុជាស្អាត គឺជាមោទនភាពរបស់ពលរដ្ឋទាំងអស់គ្នា ហើយដើម្បីជាការលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស លោកអ្នកគ្រូ អ្នកគ្រូ ក្រសួងបរិស្ថាន បានប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦ ដែលរួមមានខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ពិធីប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦នេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលមានគោលបំណងលើកកម្ពស់ ភាពស្អាត ពេញដោយបរិស្ថានល្អនៅតាមមូលដ្ឋាន នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា ការបែងចែកធុងសំរាមនេះជា ការលើកទឹកចិត្ត ដល់រដ្ឋបាលក្រុង និងស្រុក ដើម្បីជំរុញ ភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។ លោកបន្ថែមថា ការចែកធុងសំរាមនេះទៀតសោត គឺស្របតាម យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ “ភាពស្អាត” “ភាពបៃតង” និង “ចីរភាព”។
ក្រសួងបរិស្ថានបានប្តេជ្ញាចិត្តថា នឹងបន្តបែងចែកធុងសំរាមនេះឱ្យបានដល់ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០៕






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


