Connect with us

នយោបាយ

លោក គន់ គីម ប្រកាសសមាសភាពគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តក្រចេះ

បានផុស

នៅ

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាន​អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាននាំប្រសាសន៍ ពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទូទាំងខេត្តក្រចេះ ចំពោះសុខុមាលភាព និងកិត្តិយសរបស់បងប្អូនអតីតយុទ្ធជន ការទទួលស្គាល់ថា អតីតយុទ្ធជនទាំងអស់គឺជា វីរបុរស ដែលបានលះបង់ដើម្បីសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះគុណូបការៈរបស់អតីតយុទ្ធជនទាំងអស់ ។

លោក បានធ្វើការចង្អុលបង្ហាញនូវទិសដៅសំខាន់ៗ សម្រាប់គណៈកម្មាធិការថ្មី ដោយតម្រូវឲ្យគណៈកម្មាធិការត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយជាតិ ស្តីពីការគាំពារអតីតយុទ្ធជន និងពង្រឹងកិច្ចសហការ ភាពស្អិតរមួតផ្ទៃក្នុង ធានាថា ការងារសមាគមមានភាពរឹងមាំ និងមានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ជីវភាពរស់នៅ របស់សមាជិកទាំងអស់។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណៈកម្មាធិការថ្មីទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវរក្សាបាននូវ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់សមាគម ក្នុងការថែរក្សាសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងខេត្តក្រចេះ។

ពិធីនេះដែរ បានរៀបចំឡើង នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ មានការចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត និងដោយមានការចូលរួមពីលោក លោកស្រី ប្រតិភូនៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏ដូចជា នៅក្នុងខេត្តក្រចេះផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម