នយោបាយ
ប្រមុខដឹកនាំកម្ពុជា ៖ «ដើម្បីឈ្នះបដិវត្តពណ៌ វិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់»
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រតិកម្មខ្លាំងៗទៅនឹងបញ្ហាបដិវត្តពណ៌ដែលក្រុមអតីតបក្សប្រឆាំងចង់បង្កើតឲ្យមាននៅក្នុងប្រទេសកម្ពុជា។ បើតាមសម្តេចតេជោ បដិវត្តពណ៌នៅលើលោកនេះ មិនទាន់បញ្ចប់ទេ ហើយរឹតតែមានការជំរុញខ្លាំងបន្ថែមទៀត។ ដូច្នេះហើយ ប្រមុខដឹកនាំកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឈ្នះបដិវត្តពណ៌នេះ វិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់។

ប្រតិកម្មរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការវិភាគរបស់ក្រុមអ្នកវិភាគ ក៏ដូចជា ក្រុមអតីតបក្សប្រឆាំងមួយចំនួនចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទ-បើកវគ្គហ្វឹកហ្វឺន និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានប្រាប់កងទ័ពត្រូវការពារថ្នាក់ដឹកនាំ និងការពារស្ថាប័ននានាឱ្យបានជាដាច់ខាត។ ជាមួយគ្នានេះ លោក ក៏បានអះអាងថា ការពង្រឹងកងទ័ព ដាច់ខាតត្រូវតែពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាតគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។

ក្រុមអ្នកវិភាគ និងក្រុមអត្ថាធិប្បាយនៃអតីតបក្សប្រឆាំងមួយចំនួន បានរិះគន់លើបញ្ហានេះ។ ពួកគេបានអះអាងថា ការលើកឡើងនេះ គឺមិនត្រឹមត្រូវទេ ដោយពួកគេចង់ឲ្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលមានភាពអព្យាក្រិត។ ប៉ុន្តែ សម្តេចតេជោ បានគូសបបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មានអព្យាក្រិតភាពបានរវាងតែបក្សនយោបាយ និងបក្សនយោបាយប៉ុណ្ណោះ មិនអាចរវាងរាជរដ្ឋាភិបាល និងបក្សនយោបាយបានឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានអះអាងបែបនេះថា៖ «យើងទទួលស្គាល់នូវអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ចំពោះមុខបក្សនយោបាយ ប៉ុន្តែយើងមិនអាចអព្យាក្រិតកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល រវាងរដ្ឋាភិបាល និងបក្សនយោបាយបានទេ សូមចាំអាកន្លែងហ្នឹង។ ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយចំនួន ប៉ុន្តែមិនអាចធ្វើឈ្នះនៅកម្ពុជា ដោយសារអី? បទពិសោធនេះត្រូវចងចាំ ហើយត្រូវធ្វើបន្តទៅមុខ។ យើងត្រូវអព្យាក្រិតចំពោះមុខបណ្តាបក្សទាំងអស់ដូចៗគ្នា យើងការពារឲ្យដូចៗគ្នា បម្រើឲ្យ ឧទាហរណ៍ថា កម្លាំងនគរបាលត្រូវការពារនូវការជួបជុំណាមួយរបស់បក្សនយោបាយក្នុងការឃោសនាបោះឆ្នោត ឬក្នុងកិច្ចការរបស់គេ ត្រូវការពារឲ្យ បក្សកាន់អំណាចក៏យើងការពារ បក្សមិនមែននៅក្នុងអំណាចក៏យើងការពារ»។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវការពាររដ្ឋធម្មនុញ្ញ មិនអាចឲ្យមានបដិវត្តពណ៌ណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជាបានឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា នៅពេលដែលសម្តេចនៅជានាយរកដ្ឋមន្រ្តីនៃប្រទេសកម្ពុជា គឺសម្តេចមានសិទ្ធិបញ្ជាបានកងទ័ពទាំងអស់ ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានសង្កត់ធ្ងន់ថា៖ «អ្នកណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធត្រូវកម្ទេចចោល»។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ចំណុចស្នូល ឬគន្លឹះនៃមេធ្វើបដិវត្តពណ៌ គឺការធ្វើឲ្យអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ចំណែក ចំណុចស្នូល ឬគន្លឹះនៃអ្នកការពារប្រទេស និងការពារដ្ឋធម្មនុញ្ញ គឺត្រូវក្តោបឲ្យបាននូវកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


