Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋជាសកម្មភាព​បដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ

បានផុស

នៅ

អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិ​លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹង​ថា​ពេលនេះសមត្ថកិច្ច​កំពុង​ចាត់វិធាន​ការ​ជំនាញ ស្រាវជ្រាវរកអ្នកដែល​ចែកចាយ​ក្រដាសប្រាក់​ដែល​មាន​សរសេរ​សារ​ឱ្យ​ពលរដ្ឋ​ប្រឆាំងរដ្ឋហើយ​ និង​សំណូម​ពរ​ដល់​ពលរដ្ឋ​ចូលរួម​រាយការណ៍​ពេល​ឃើញ​មាន​ការ​ចែក​ចាយ​នេះ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធាន​ការរបស់​សមត្ថកិច្ច​នេះ​គឺបន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃមក​នេះ​មាន​ការ​បង្ហោះ​តាម​បណ្ដាញសង្គម​ពី​គម្រោង​ចែកចាយ​ក្រដាសប្រាស់​ដែលមាន​សរសេរ​សារឱ្យពលរដ្ឋ​ប្រឆាំង ខឹងសម្បារនឹង​រដ្ឋាភិបាលតាមរយៈភាសាញុះញង់មួយចំនួន​ទាក់ទង​នឹង​បញ្ហាសង្គម ព្រំដែនជាដើម​។

ប្រាប់មក​កម្ពុជា​ថ្មី​តាម​សារអេឡិចត្រូនិក​តេឡេក្រាម​នៅព្រឹកថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២៥នេះលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឱ្យដឹងថាសកម្មភាពនេះ​ជា​ឧបាយកលបំផុសតាម​បែប​ផែន​បដិវត្តន៍ព័ណ៌ និង​ថា​សមត្ថកិច្ច​កំពុងស្រាវជ្រាវរក​អ្នកបង្កអំពើវិទ្ធង្សនានេះ​ហើយ។ លោក​ក៏​បាន​អំពាវនាវពលរដ្ឋ​ចូលរួម​រាយការណ៍​ពេល​ដែល​បាន​ឃើញ​សកម្មភាព​ចែកចាយ​លុយ​នេះ​ផងដែរ។

លោក​ថា៖ «សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូបមេត្តារាយកាណ៍ជូនអាជ្ញាធរប្រសិនបើឃើញមានការចែកចាយក្រដាសប្រាក់របៀបនេះនិងត្រូវពិចារណាឱយបានហ្មត់ចត់ កុំវង្វេងតាមការញុះញង់របស់ពួកអគតិទាំងនោះ នាំឱយសង្គមចលាចល បាត់បង់សេចក្តីសុខ ដែលយើកំពុងទទួលបាន​ក្ដីសុខ​ក្រោម​ម្លប់សន្ដិភាព»។

គួរឱ្យដឹង​ផងដែរ​ថានៅប៉ុន្មាន​ថ្ងៃនេះមានការបង្ហោះ​លើបណ្ដាញសង្គមមួយចំនួន​ពីចលនានៃ​ការ​ចែកចាយ​ក្រដាសប្រាក់៥០០រៀល ១០០០រៀល និង២០០០រៀល នូវសារប្រឆាំងនឹង​រដ្ឋាភិបាល​ ប្រឆាំង​សម្ដេចតេជោ និង​សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ នៅមិនទាន់មានក្រុមណា​មួយចេញមុខ​ទទួល​ខុសត្រូវលើ​សកម្មភាព​នេះនៅឡើយទេ ទោះ​ជា​យ៉ាង​ណា​ឃើញមាន​ការ​ចែករំលែកព័ត៌មាននេះយ៉ាង​ផុល​ផុសលើបណ្ដាញសង្គមពីក្រុមប្រឆាំងដែលមានមូលដ្ឋាន​នៅក្រៅប្រទេស។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាក្រុមប្រឆាំង​កំពុងយក​ប្រជាជន​ជាខែលដើម្បីប្រយោជន៍នយោបាយ​របស់​ខ្លួន​។ លោក​ថាទោះបី​ក្រុម​នេះ​ថា​មិនពាក់ព័ន្ធ ​តែសកម្មភាពរបស់ពួកគេ​លើបណ្ដាញសង្គម​បាន​បង្ហាញរួចទៅហើយ។

លោកថា៖ «ក្រុមប្រឆាំងរបស់ទណ្ឌិត សម រង្សី, មួរ សុខហួរ និងសកម្មជនប្រឆាំងដទៃទៀតនឹងនៅតែបន្តឱ្យមានអំពាវនាវឱ្យធ្វើដូចនេះបន្តទៀតក្នុងសកម្មភាព “ភ្លៀងរលឹម” ហើយអាចនឹងយកក្រដាសប្រាក់ផ្សេងៗទៀតដូចជា ៥០០០ រៀល ឬ ១០០០០រៀល ជាដើម ក្រុមនេះមិនបានខ្វល់អំពីព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋឡើយ ដែលនេះជាអំពើប្រមាថមិនត្រឹមតែប្រមុខដឹករដ្ឋាភិបាល តែក៏ជាប្រមាថលើព្រះចេស្តា និងព្រះមហាក្សត្រខ្មែរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើង»។

បើតាម​លោក ថុង​ ម៉េងដាវិត សមត្ថកិច្ច និងអាជ្ញាធរគួរស្វែងរកអ្នកដែលផុសពីរូបភាពក្រដាសលុយ ១០០០រៀល ដែលមានសរសេរអក្សរប្រមាថដល់ថ្នាក់ដឹកនាំ និងព្រះប្រមុខរដ្ឋរបស់កម្ពុជា មកផ្ទន្ទាទោសតាមច្បាប់ និងអំពាវនាវឱ្យប្រជាពលរដ្ឋកុំចូលរួមសកម្មភាពនេះ ក៏ដូចជាធ្វើការពន្យល់ និងបកស្រាយវិធានច្បាប់ផងដែរអំពីបទល្មើសមួយនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម