ព័ត៌មានជាតិ
ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ ឯកភាពគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌
ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ និងមិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការចាត់តាំងណា មានសកម្មភាពប្រឆាំង ឬប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសនៃភាគីម្ខាងទៀតឡើយ។

ការឯកភាពគ្នានេះ គ្រាដែលថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនបដិវត្តន៍ឡា ដែលដឹកនាំដោយលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូលលើកទី ១៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈនេះ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្ស និងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។
ភាគីទាំងពីរ ក៏បានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា បានជូនដំណឹងភាគីឡាវ អំពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ និងបានផ្លាស់ប្តូរយោបល់ អំពីសភាពការណ៍អន្តរជាតិ និងតំបន់ ដោយផ្តោតទៅលើការពង្រឹងពហុភាគីនិយម ក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្ដរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ ភាគីទាំងពីរ បានឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការចាត់តាំងណាមានសកម្មភាពប្រឆាំង ឬប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសនៃភាគីម្ខាងទៀត។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចាត់តាំងអនុវត្តស្មារតី នៃកិច្ចប្រជុំកំពូលលើកទី ១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នា រវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន នៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាន នៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងលើកកម្ពស់តួនាទីប្រទេសទាំងពីរ នៅក្នុងតំបន់ និងអន្តរជាតិ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ភាគីទាំងពីរ បានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូច ប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ នៃប្រទេសទាំង ៣ និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ