នយោបាយ
អ្នកនាំពាក្យរដ្ឋាភិបាល ថា ចលនាតស៊ូរបស់លោក សម រង្ស៊ី កំពុងដើរបញ្ច្រាសទិសពីប្រជាធិបតេយ្យ
ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី គឺបានបង្ហាញច្បាស់ថា អតីតមេបក្សប្រឆាំងរូបនេះ កំពុងដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពោលគឺបុគ្គលនេះ មិនមែនជាអ្នកប្រជាធិបតេយ្យទេ តែជាអ្នកប្រឆាំងនឹងប្រជាធិបតេយ្យ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា។

លោក ប៉ែន បូណា លើកឡើងថា លោក សម រង្ស៊ី បានអួតខ្លួនជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែ លោកបានសម្រេចបង្កើតចលនាតស៊ូខុសច្បាប់ ក្រៅប្រព័ន្ធបោះឆ្នោត ដែលខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក បានប្រកាន់យក និងកំពុងអនុវត្តយន្តការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំ។ លោក ចាត់ទុកការបង្កើតចលនាតស៊ូរបស់លោក សម រង្ស៊ី ក្នុងកាលៈទេសៈនេះ ថា ជាការប៉ុនប៉ងអូសប្រទេសជាតិឱ្យដើរថយក្រោយវិលទៅរកអតីតកាលដ៏ជូរចត់វិញ តាមរយៈនយោបាយប្រើប្រាស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជន អ្នកគាំទ្ររបស់ខ្លួន ធ្វើជាឈ្នាន់ ដើម្បីឈោងចាប់អំណាច។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បែបនេះ ក្រោយលោក សម រង្ស៊ី បានប្រកាសបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ជាអាទិ៍។

ឆ្លើយតបនឹងការបង្កើតចលនាតស៊ូនយោបាយនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងតាមរយៈកិច្ចពិភាក្សាតុមូលស្តីពី«ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ថា នេះជារបៀបធ្វើនយោបាយចាស់កំរិល ហួសសម័យ និងអាក្រក់បំផុត ហើយជាចលនាបដិវត្តពណ៌។ ក្នុងន័យនេះ លោក អះអាងថា សារនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ថា ជានយោបាយហឹង្សា បង្កើតឱ្យកំហឹងពលរដ្ឋ ហើយឈានទៅផ្ដួលរំលំរដ្ឋាភិបាល តាមបែបបដិវត្តពណ៌។

បើតាមលោក ប៉ែន បូណា ចលនាបដិវត្តពណ៌ គឺជាចលនាប្រឆាំងនឹងសន្តិភាព ប្រឆាំងការអភិវឌ្ឍ ប្រឆាំងនឹងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ការធ្វើនយោបាយទាន់សម័យ គឺការបង្កើតនយោបាយ ដាក់គោលនយោបាយ ហើយប្រកួតប្រជែង តាមរយៈសន្លឹកឆ្នោត។
ទន្ទឹមនេះ លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយរដ្ឋាភិបាល ការពារសុខសន្តិភាព ការអភិវឌ្ឍជាតិ ជាជាពិសេសរួមគ្នាលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមពីកម្ពុជា ខណៈរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្ដេតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានប្ដូរផ្ដាច់មិនអនុញ្ញាតជាដាច់ខាតឱ្យមានចលនាណាមួយ ក្រុមណាមួយ ឬបុគ្គលណាមួយ មកបំផ្លាញសុខសន្តិភាពបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ៕
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


