នយោបាយ
ក្រុមមេធាវីរដ្ឋាភិបាលថា តុលាការមានភស្តុតាងគ្រប់គ្រាន់បង្ហាញពីបំណងលោកកឹម សុខា ចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា
ក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកមេធាវី គី តិច កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានចេញមកទាត់ចោលការលើកឡើងរបស់ក្រុមមេធាវីរបស់លោកកឹម សុខា ដែលថា តុលាការកម្ពុជាមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លើលោកកឹម សុខា។ ក្រុមមេធាវីរដ្ឋាភិបាលបានហៅការលើកឡើងនេះថា ជាការបំភ្លៃពីការពិតទាំងស្រុង និងថា តុលាការមានភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញពីចេតនារបស់លោកកឹម សុខា ក្នុងការធ្វើបដិវត្តពណ៌នៅកម្ពុជា។

ប្រតិកម្មរបស់ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗនេះ ជាពិសេស ក្រោយពេលសវនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ និងសវនាការនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានព្យាយាមបំភ្លៃការពិតថា តុលាការពុំមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ ឬដាក់បន្ទុកលើលោកកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ចំពោះការបំភ្លៃការពិតនេះ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅវិញថា តាមគោលការណ៍នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺគ្រប់ភាគីទាំងអស់ក្នុងសំណុំរឿងអាចដាក់បញ្ចូលភស្តុតាង ដោយសេរីជូនតុលាការពិនិត្យ និងពិភាក្សាដេញដោល ដើម្បីធ្វើជាមូលដ្ឋានក្នុងការដាក់បន្ទុក ឬដោះបន្ទុក និងសន្និដ្ឋាន។
ជាក់ស្តែងនីតិវិធីដែលបានអនុវត្តក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ គឺស្ថិតក្នុងដំណាក់កាលពិនិត្យលើភស្តុតាងដែលបានដាក់ចូលតុលាការដោយលោកកឹម សុខា និងសហមេធាវីការពារក្តីរបស់លោក។ ហេតុដូច្នេះ ពុំមានភាពចម្លែកទេដែលលោកកឹម សុខា និងសហមេធាវីរបស់ខ្លួនកំពុងប្រឹងប្រែងធ្វើការដោះបន្ទុកពីការចោទប្រកាន់ និងដាក់បន្ទុកដែលមានភាពរឹងមាំពីតំណាងអយ្យការ។ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការព្យាយាមផ្សព្វផ្សាយបំផ្លើសរបស់លោកកឹម សុខា និងសហមេធាវីការពារក្តីក្នុងករណីខាងលើនេះ គឺវាគ្រាន់តែជាចេតនាបំភ្លៃ និងបំភ័ន្តមតិសាធារណៈជាតិ និងអន្តរជាតិតែប៉ុណ្ណោះ ។

សម្រាប់ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បើទោះបីជាលោកកឹម សុខា និងសហមេធាវី បានដាក់បញ្ចូលភស្តុតាងមួយចំនួនក្នុងសំណុំរឿងក៏ដោយ ក៏ពុំអាចធ្វើការដោះបន្ទុកពីការចោទប្រកាន់បានឡើយ ពីព្រោះថា បើពិនិត្យលើភស្តុតាងដាក់បន្ទុកដទៃជាច្រើនទៀតក្នុងសំណុំរឿង គឺមានភាពច្បាស់លាស់ណាស់ដែលបង្ហាញអំពីភាពស៊ីសង្វាក់នៃការប្រព្រឹត្តបទល្មើសរបស់លោកកឹម សុខា ក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលតាមរយៈការត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងគោលដៅធ្វើបដិវត្តពណ៌នៅកម្ពុជា ។ ក្នុងនោះ ភស្តុតាងសំខាន់បំផុត គឺឃ្លីបវីដេអូដែលលោកកឹម សុខា បានថ្លែងអំពីផែនការសម្ងាត់របស់ខ្លួន និងចេតនារៀបចំសម្រាប់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ទៅកាន់អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួននៅទីក្រុងម៉ែលប៊ន (Melbo urne) ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយបណ្តាញព័ត៌មាន CBN កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ។
បន្ថែមពីលើនេះ លោកកឹម សុខា ខ្លួនឯងផ្ទាល់ ក៏បានយកវីដេអូនេះមកដាក់ធ្វើជាភស្តុតាងនៅក្នុងតុលាការ ហើយក៏បានទទួលស្គាល់ថា ឃ្លីបវីដេអូនេះពិតជារបស់ខ្លួនដែលបានថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងម៉ែលប៊ ន (Melbo urne) ពិតប្រាកដមែន។ ចំណុចនេះ តាមបទពិសោធន៍ជាមេធាវីការពារក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌកន្លងមក សហមេធាវីតំណាងឲ្យរដ្ឋាភិបាលកម្ពុជា និងតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី យល់ឃើញថា នេះជាសំណុំរឿងមួយដែលមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក និងចោទប្រកាន់លោកកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស និងជាបទល្មើសព្រហ្មទណ្ឌ៕
ដោយ ៖ វណ្ណ សុគន្ធា

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព១ សប្តាហ៍ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន