Connect with us

នយោបាយ

លោក ប្រាក់ សុខុន ប្រាប់មេដឹកនាំមីយ៉ាន់ម៉ាថា បើចង់បានសន្តិភាព គឺមិនអាចផាត់ចោលភាគីពាក់ព័ន្ធណាមួយបានទេ

បានផុស

នៅ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅមីយ៉ាន់ម៉ា ហើយនៅព្រឹកថ្ងៃពុធនេះ លោក និងគណៈប្រតិភូ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ។ ចុះពីលើយន្តហោះភ្លាម លោក ប្រាក់ សុខុន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បើចង់ទទួលបានសន្តិភាពនៅមីយ៉ា​ន់ គឺមិនអាចផាត់ចោលភាគីពាក់ព័ន្ធណាមួយបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្នសីទសារព័ត៌មាននៅព្រលានយន្តហោះអ​ន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែមីនានេះ លោកប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា លោកបានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាជាបន្តបន្ទាប់ និងបានថ្លែងប្រាប់ពួកគេថា សង្រ្គាមមិនអាចយកសង្រ្គាមទៅបញ្ចប់បានឡើយ ពោល គឺមានតែការចរចាជជែកគ្នាតែប៉ុណ្ណោះ។ ដូច្នេះហើយ លោកថា បើចង់ទទួលបានសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺមិនអាចផាត់ចោលភាគីពាក់ព័ន្ធណាមួយបានទេ។

ជាមួយគ្នានេះ លោក​ប្រមុខការទូតកម្ពុជា ប្រាក់ សុខុន ក៏បានអះអាងដែរថា ការទៅកាន់ប្រទេសមីយ៉ាន់ម៉ារបស់លោកនេះ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ចប់អំពើហិង្សានៅក្នុងប្រទេសនេះតាមរយៈយន្តការអាស៊ាន។ លោកបន្ថែមថា ការចួលរួមជួយស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានេះ គឺមិនមានផ្តល់ផលប្រយោជន៍ណាមួយទាំងនយោបាយ និងសេដ្ឋកិច្ចដល់កម្ពុជាឡើយ ប៉ុន្តែ កម្ពុជាធ្វើដោយភាពស្មោះត្រង់ ដើម្បីបំពេញតាមអាណត្តិជាប្រធានផ្លាស់វេនអាស៊ាន និងការទទួលខុសត្រូវរបស់ខ្លួន៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម