នយោបាយ
អ្នកនាំពាក្យហ៊្វុនស៊ិនប៉ិចថា បរិបទសង្គម និងលម្ហនយោបាយនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានបើកទូលាយសម្រាប់គណបក្សចូលរួមការបោះឆ្នោត
ដោយយោងទៅលើបរិយាកាស ក៏ដូចជាដំណើរការចូលរួមនៅក្នុងដំណើរការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានអះអាងថា បរិបទសង្គម និងលម្ហរនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានបើកទូលំទូលាយសម្រាប់គណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោត បើទោះបីជាគណបក្សរបស់លោកដាក់បេក្ខជនមិនបានគ្រប់ឃុំ សង្កាត់ ដើម្បីចូលរួមក៏ដោយ។

លោក ញឿន រ៉ាដែន បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី០៩ ខែមេសា នេះថា គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនច្រើន ប៉ុន្តែចំពោះគណបក្សដែលបានដាក់បេក្ខភាពចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ មានប្រមាណ១៧ គណបក្សប៉ុណ្ណោះ។
លោកថា គណបក្សផ្សេងៗ ដែលមិនបានដាក់បេក្ខភាព ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតនេះ គឺជារឿងរបស់គណបក្សផ្សេង ព្រោះជួនកាលគាត់នៅខ្វះមធ្យោបាយ ពីព្រោះសកម្មភាពទាំងអស់ត្រូវការចំណាយលុយ ចំណាយធនធាន ជាពិសេស គឺទឹកចិត្តដើម្បីចូលរួម។
គណបក្សហ៊្វុនស៊ិនប៉ិចបើទោះបីជាមានបញ្ហាបន្តិចបន្តួចក៏ដោយ ប៉ុន្តែក្រុមការងារថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ មានភក្តីភាព និងបានលះបង់ចំពោះគណបក្សគួរឲ្យកោតសរសើរ។
បើតាមលោក ញឿន រ៉ាដែន គណបក្សផ្សេងៗ ដែលមិនបានចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នេះប្រហែលជាដោយសារតែគាត់ខ្វះបញ្ហានេះ ទើបគាត់សម្រេចចិត្តមិនចូលរួម ដែលនេះគឺជាសញ្ញាដ៏សំខាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកអះអាងថា “នៅក្នុងបរិបទសង្គម ក៏ដូចជាលម្ហនយោបាយរបស់ប្រទេសកម្ពុជាមានការបើកទូលំទូលាយ សម្រាប់គណបក្សនយោបាយ ដើម្បីចូលរួមក្នុងការបោះឆ្នោត”។
ទាក់ទងទៅនឹងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ លោក ញឿន រ៉ាដែន បានឲ្យដឹងដែរថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានដាក់បេក្ខភាពឈរបានប្រមាណជាង៧០០ឃុំ សង្កាត់ទូទាំងប្រទេស ហើយក្នុងសកម្មភាពនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៅតាមឃុំ សង្កាត់ បានបង្កលក្ខណៈងាយស្រួលនៅក្នុងការរៀបចំបញ្ជីបេក្ខជន ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិច បានជួបបញ្ហាមួយចំនួន ទាក់ទងទៅនឹងការបំពេញឯកសារ ក៏ដូចជាកង្វះខាតនូវមធ្យោបាយមួយចំនួន តែដំណើរការដាក់បេក្ខភាពសម្រាប់ចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នេះ បានប្រព្រឹត្តទៅដោយរលូន។
គួររំលឹកថា ដំណើការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេល៣ថ្ងៃបានបញ្ចប់ ហើយការដោះស្រាយបណ្តឹងទាក់ទងបញ្ជីបេក្ខជនឈ្មោះក៏បានបញ្ចប់ផងដែរ។ ជាលទ្ធផលគេឃើញគណបក្សភ្លើងទៀន ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានលុបឈ្មោះបេក្ខជន ក៏ដូចជាលុបបញ្ជីច្រើនជាងគេ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


