នយោបាយ
គ.ជ.ប បង្ហាញគំនូស ខ្នាត និងប្រព័ន្ធការពារសន្តិសុខ នៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នេះ បានបង្ហាញទំហំខ្នាត និងប្រព័ន្ធការពារសន្តិសុខនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
បើតាម គ.ជ.ប ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗមានបរិវេណខាងក្នុង ជាតំបន់ដែលនៅជុំវិញការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតខណ្ឌដោយវ័ណ្ឌមណ្ឌលមួយ ដែលមានកាំប្រវែងយ៉ាងតិច១៥ម៉ែត្រ និងមានបរិវេណខាងក្រៅជាតំបន់ ដែលនៅជុំវិញការិយាល័យទាំងនោះ ខណ្ឌដោយវ័ណ្ឌមណ្ឌលមួយ មានកាំប្រវែង១០០ម៉ែត្រ ឬមានទម្រង់ផ្សេង ឬមានកាំតូចជាង ស្របទៅតាមស្ថានភាពជាក់ស្ដែង នៃបរិវេណខាងក្រៅរបស់ការិយាល័យនីមួយៗនោះ ។
គ.ជ.ប បញ្ជាក់ថាទី១, ពណ៌សមានវ័ណ្ឌមណ្ឌលកាំប្រវែង១៥ម៉ែត្រ គឺជាបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។

ទី២, ពណ៍ខ្មៅមានវ័ណ្ឌមណ្ឌលកាំប្រវែង១០០ម៉ែត្រ គឺជាបរិវេណខាងក្រៅ នៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។
ទី៣, ភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងសម្លៀកបំពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងមានពាក់ប្រឡង់ដៃសន្តិសុខ ដែលកំណត់ដោយ គ.ជ.ប។
គ.ជ.ប បានទៀតបញ្ជាក់ថា ភ្នាក់ងារសន្តិសុខបោះឆ្នោតចំនួន៣នាក់ ដែលការពារការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងឱ្យបានត្រឹមត្រូវ និងមានពាក់ប្រូឡង់ដៃសន្តិសុខដែលកំណត់ដោយគ.ជ.ប៖
ទី១, ភ្នាក់ងារសន្តិសុខ១ នាក់ ត្រូវចល័តការពារជុំវិញការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ឬចល័តការពារ នៅក្នុងបរិវេណខាងក្រៅ នៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដោយត្រូវស្ថិតនៅក្នុងចម្ងាយពី១៥-១០០ម៉ែត្រ គ្មានសិទ្ធិប្រើអាវុធឡើយ ។
ទី២, ភ្នាក់ងារសន្តិសុខ២ នាក់ទៀត ត្រូវចល័តការពារជុំវិញបរិវេណខាងក្រៅ នៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដោយត្រូវស្ថិតនៅក្នុងចម្ងាយពី១០០-១៥០ម៉ែត្រ មានសិទ្ធិប្រើប្រាស់នូវអាវុធវែង១ ដើម បង់១ និងមានគ្រាប់យ៉ាងច្រើនចំនួន៣០(សាមសិបគ្រាប់។
ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រមូលផ្ដុំកម្លាំងយាមទីកន្លែងរក្សាទុក និងការពារការដឹកជញ្ជូនសម្ភារបោះឆ្នោត និងឯកសារបោះឆ្នោត ពីគោលដៅមួយទៅកាន់គោលដៅមួយតាមការកំណត់របស់ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


