នយោបាយ
៦ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត មានតែ ២បណ្តឹងប៉ុណ្ណោះ នៅខេត្តកោះកុង
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឲ្យដឹងថា រយៈពេល ៦ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងភូមិសាស្រ្តខេត្តកោះកុង គឺទទួលបានពាក្យបណ្តឹងតែ ២ករណីប៉ុណ្ណោះ ហើយជាបណ្តឹងអញ្ញាតិជន។

នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២នេះ លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានថ្លែងថា បរិយាកាសនៃដំណើរការឃោសនារកសំឡេងឆ្នោត របស់បណ្តាគណបក្សនយោបាយ ធ្វើឡើងដោយសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ ពុំមានបញ្ហាអ្វីចោទនោះទេ ដោយគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ប៉ុន្តែលោក សេង ណេង ពន្យល់ថា ក៏មានពាក្យបណ្តឹងលាយលាក់ជាអក្សរ ២ករណី របស់គណបក្សភ្លើងទៀន ប្តឹងមកទីស្នាក់គណៈកម្មការរៀបចំការបោះឆ្នោត ឃុំស្មាច់មានជ័យ និងឃុំដងទង់។ ប៉ុន្តែពាក្យនោះ ជាបណ្តឹងលក្ខណៈអញ្ញាតិជនគ្មានភាពជាក់លាក់ ដោយចោទថា មានមនុស្សទៅហែកបាដាពាក្យស្លោករបស់គណបក្សខ្លួន។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បន្ថែមទៀតថា ប៉ុន្មានថ្ងៃនេះមានព្យុះភ្លៀងខ្យល់ ទំនងជាឥទ្ធិពលខ្យល់បក់ប៉ះ ទៅនឹងបាដាខ្លឹមសារនយោបាយ របស់គណបក្សនីមួយរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ ទន្ទឹមមានការដាក់ពាក្យប្តឹង ដែលគ្មានមូលដ្ឋានត្រឹមត្រូវខុសគោលការណ៍ទម្រង់គជប លោកក៏ជំរុញម្ចាស់ប្តឹងធ្វើពាក្យជាថ្មី តែមិនឃើញយកពាក្យបណ្តឹងថ្មីនោះ មកប្តឹងម្តងទៀតនៅឡើយទេ។

លេខាធិការរៀបចំការបោះឆ្នោតខេត្តកោះកុង បន្តអំពាវនាវដល់បណ្តាគណបក្សនយោបាយ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការគ្នាឲ្យល្អថែមទៀត ដើម្បីឲ្យយុទ្ធនាការឃោសនារកសំឡេងនេះប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ ចំពោះពលរដ្ឋបាត់ ខូច ឬហួសសុពលភាពអត្តសញ្ញាណបណ្ណ សូមប្រញាប់ទៅបញ្ជាក់ឯកសារបម្រើការបោះឆ្នោត នៅតាមទីស្នាក់គណៈកម្មការរៀបចំការបោះឆ្នោតក្នុងឃុំនីមួយៗឲ្យបានត្រឹមថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។

ខេត្តកោះកុង មានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ៧៣.១៣៤នាក់ និងការិយាល័យបោះឆ្នោត១៨៧ការិយាល័យ ដោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងសរុបចំនួន ៦គណបក្ស។ ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សភ្លើងទៀន ទី៣-គណបក្សយុវជនកម្ពុជា ទី៤-គណបក្សខ្មែរស្រឡាញ់ជាតិ ទី៥-គណបក្សខ្មែររួបរួមជាតិ និងទី៦-គណបក្សហ្វូនស៊ិនបិច៕
អត្តបទ៖ សិរីវឌ្ឃនៈ

-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


