នយោបាយ
គណបក្សប្រជាជនកម្ពុជា ឃុំក្រយា ប្រកាសទទួលសមាជិកថ្មីចំនួន ៥៤០រូប
គណបក្សប្រជាជនកម្ពុជា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២៣បានប្រកាសទទួលសមាជិកថ្មីចំនួន ៥៤០ រូបចូលមករស់ជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៥៤០រូបនាឱកាសនោះលោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុកបានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង ៥៤០ រូបជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។

លោកបានបន្តថា កន្លងមកនេះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្សគឺតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះនៅគ្រប់កាលៈទេសៈណាក៏ដោយគណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជារៀងរាងរហូតមក ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយគ្នាដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរលោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុកបានបញ្ជាក់ថា ការចូលរួមរបស់សមាជិក សមាជិកានាពេលនេះបានផ្តល់នូវយុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាផងដែរហើយតាមរយះសមាជិកថ្មីបន្ថែមនេះនឹងធ្វើឲ្យកម្លាំងនិងទឹកចិត្តគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងដ៏ធំធេងនឹងធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជននិងការអភិវឌ្ឍប្រទេសថែមទៀតផង។

លោកបានបន្តទៀតថាជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិថែមទាំងមានស្ថិរភាពនយោបាយល្អក្នុងនោះ បានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានយ៉ាងរឹងមាំល្អនិងកំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ។
ជាមួយនេះដែរក្នុងអំឡុងនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាបានគ្រប់គ្រងដោយជោគជ័យរីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់មិនតែប៉ុណ្ណោះ កិត្យានុភាពរបស់កម្ពុជា ក៏កាន់តែបានលើកកម្ពស់នឹងលេចមុខលេចមាត់កាន់តែច្បាស់ថែមទៀតនៅលើឆាកអន្តរជាតិខណៈដែលកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យនោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ