នយោបាយ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវមន្ត្រីបក្សប្រជាជនកម្ពុជា ចុះពន្យល់ពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីបណ្ដាគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ទាំងអស់ ត្រូវរួមគ្នាចុះពន្យល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។

ការអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីមានពួកជនក្លែងបន្លំ ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយដទៃទៀត បានទៅណែនាំឲ្យគូសដូចសន្លឹកឆ្នោតគំរូ ដែលសម្ដេចបានបង្ហោះនៅក្នុងបណ្ដាញសង្គមតេលេក្រាម ដោយគេគូសធ្វើយ៉ាងម៉េច ដើម្បកុំឲ្យសន្លឹកឆ្នោតនោះបានការ។
តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលកន្លងទៅនេះ សម្ដេច បានទទួលព័ត៌មានថា មានជនក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំឲ្យគូសដូចសន្លឹកឆ្នោតគំរូ ដែលសម្ដេចបានបង្ហោះនៅក្នុងបណ្ដាញសង្គមតេលេក្រាម។ ការគូសរបៀបនេះ គឺមិនមែនមានតែសម្រាប់គណបក្សប្រជាជនកម្ពុជានោះទេ ដោយគណបក្សនយោបាយដទៃទៀត ក៏កើតឡើងបែបនេះដែរ ដោយគេគូសធ្វើយ៉ាងម៉េច ដើម្បកុំឲ្យសន្លឹកឆ្នោតនោះបានការ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទង្វើបែបនេះ ត្រូវទាមទារឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋដែលជាសមាជិក-សមាជិការបស់ខ្លួន ឲ្យចេះគូសសន្លឹកឆ្នោតដើម្បីឲ្យជាសន្លឹកឆ្នោតបានការ។ ពួកក្លែងបន្លំ បានទៅពន្យល់ប្រជាពលរដ្ឋថា ការគូសច្រើនដងលើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រលាញ់ពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋ គូសកាន់តែច្រើនដើម្បីបង្ហាញក្ដីស្រលាញ់ ចំពោះគណបក្សប្រជាជនកម្ពុជា ដោយពួកក្លែងបន្លំនោះ មានវិធីសាស្រ្ដរបស់ពួកគេ។ សម្រាប់គណបក្សនយោបាយដទៃ ដែលចូលរួមការបោះឆ្នោត ក៏ដូចគ្នាដែរ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះថា «ដូច្នេះខ្ញុំអំពាវនាវទាំងសមាជិក-សមាជិកាគណបក្សប្រជាជន ទាំងបណ្ដាគណបក្សនយោបាយផ្សេងៗ រួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះនេះជាកិច្ចការដែលយើងត្រូវធ្វើរួមគ្នា ដើម្បីឲ្យការបោះឆ្នោតមួយធានានូវភាពរលូន និងជោគជ័យ សម្រាប់ជាតិយើងទាំងមូល»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវស្រាវជ្រាវផងដែរ ព្រោះក៏មានក្រុមដែលបង្រៀនគូសសន្លឹកឆ្នោតតាមអនឡាញដែរ។ «ធ្វើការស្រាវជ្រាវជាបន្ទាន់ តើអ្នកណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើកិច្ចការងារនេះ អាចនឹងមានវិធីរកឃើញចំពោះមុខសញ្ញានេះ»។ នេះជាការណែនាំបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
បន្ថែមពីលើនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំធ្វើយ៉ាងណា ចាប់ឲ្យបានពួកដែលក្លែងបន្លំជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ហើយទៅបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតខុស។ ប្រសិនបើចាប់បានពួកគេ គឺជាការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសមត្ថកិច្ចដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ផងដែរ៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន