Connect with us

នយោបាយ

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកបក្ស បន្តថែរក្សា សាមគ្គី និងយកចិត្តទុកដាក់តម្រូវការប្រជាពលរដ្ឋ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានណែនាំឱ្យសមាជិក សមាជិកាគណបក្សបន្តថែរក្សានូវសាមគ្គី ឯក​ភាព​ផ្ទៃក្នុងរបស់គណបក្ស និងបន្តយកចិត្តទុកដាក់លើការថែរក្សាសុខសុវត្ថិភាព និងតម្រូវការរបស់ប្រជាជនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារគណបក្សនៅក្នុងខែកក្កដា និងលើកទិសដៅភារកិច្ចខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកា សមាជិកា គណបក្សប្រជាជនជនកម្ពុជាទាំងអស់ ដែលបានពុះពារប្រឹងប្រែងរួមគ្នាក្នុងការសម្រេចការងារ និងនាំភាពឈ្នះមកជូនគណបក្សប្រជាជនជាបន្តបន្តាប់។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា សុខុដុមរមនីយកម្ម កម្មាភិបាលជំនាន់មុន និងកម្មាភិបាលជំនាន់ក្រោយ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក ដែលក្នុងនោះគឺក្មេងដើរលឿន តែមិនទាន់ស្គាល់ផ្លូវ តែកម្មាភិបាលជំនាន់មុនស្គាល់ផ្លូវ ហើយមានការចែករំលែក ផ្តល់ដំបូន្មានដល់កម្មាភិបាលជំនាន់ក្រោយ ដើម្បីទទួលបានជាពុទ្ធិបន្ថែមដើម្បីអនុវត្តការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

បុត្រាស្ដេចថៃ Dipangkorn មានព្រះរាជដំណើរជីវិតកំសត់តាំងពីប្រសូត្រ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ពេជ្រ ចរណៃ ក្តុកក្តួលខ្លាំងនៅមុខរូបថតកងទ័ពពលីដើម្បីការពារជាតិមាតុភូមិ ប្រឆាំងការឈ្លានពានពីសៀម

ព័ត៌មានជាតិ១៨ នាទីutes មុន

បណ្ឌិត អូស្មាន ហាស្សាន់៖ ទុក្ខលំបាករបស់ប្រជាជន គឺជាក្ដីកង្វល់ និងត្រូវរួមគ្នាយកចិត្តទុកដាក់

ព័ត៌មានជាតិ១៩ នាទីutes មុន

ធនាគារជាតិកំពុងស្វែងរកដំណោះស្រាយនានាដើម្បីសម្រួលបន្ទុកពលរដ្ឋដែលរងផលប៉ះពាល់នៃជម្លោះខ្មែរ-ថៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ទោះបីទំនាក់ទំនង​លោក ​គីម​-​ត្រាំ មិន​អាក្រក់ក៏កូរ៉េខាងជើងថាខ្លួនមិនបោះបង់អាវុធនុយក្លេអ៊ែរឡើយ

Sokha Hotels

ព័ត៌មានពេញនិយម