ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតិចិន លោក ស៊ី ជីនពីង ទៅវៀតណាម ថាដើម្បីបង្ខូចអាមេរិក ខណៈលោក ស៊ី បានជំរុញឱ្យវៀតណាមរួមគ្នាពង្រឹងពាណិជ្ជកម្មសេរី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ការថ្លែងរបស់លោក ត្រាំ យ៉ាងដូច្នេះ ធ្វើឡើងខណៈភាពតានតឹងសង្រ្គាមពាណិជ្ជកម្មនៅតែបន្តកើនឡើងក្រោមផែនការពន្ធគយរបស់លោក ខណៈនៅសប្ដាហ៍នេះ លោក ស៊ី លោក ស៊ី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ក្រោមគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ចំពេលមានការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពីគោលនយោបាយរបស់សហរដ្ឋអាមេរិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី នៅថ្ងៃចន្ទ បានអំពាវនាវឱ្យប្រទេសរបស់លោក និងវៀតណាម «ប្រឆាំងនឹងការសម្លុតជាឯកតោភាគី និងរក្សាស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មសេរីពិភពលោក»។

ប៉ុន្មានម៉ោងក្រោយមក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា កិច្ចពិភាក្សារបស់លោក ស៊ី ជាមួយវៀតណាម មានគោលបំណងបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិក។
លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនបន្ទោសចិន ខ្ញុំមិនបន្ទោសវៀតណាមនោះទេ។ ខ្ញុំដឹងថាពួកគេជួបគ្នាថ្ងៃនេះ ហើយវាពិតជាអស្ចារ្យណាស់»។ លោកបន្តថា៖ «នោះជាកិច្ចប្រជុំដ៏គួរឱ្យស្រឡាញ់…ដូចជាការព្យាយាមរកវិធី ថា ‘តើយើងធ្វើយ៉ាងណា ដើម្បីបង្ខូចសហរដ្ឋអាមេរិក’»។
គួរគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចថ្ងៃចន្ទ និងអង្គាររបស់ លោក ស៊ី ប្រទេសចិន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤៥ រួមទាំងលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិមិត្ត ការល្បាតដែនសមុទ្ររួមគ្នា និងការអភិវឌ្ឍផ្លូវដែក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


