នយោបាយ
បញ្ហាព្រំដែន៖ កម្ពុជា អំពាវនាវឱ្យថៃគោរពដោយសុទ្ធចិត្តចំពោះMoU 2000 និងត្រូវបញ្ឈប់រាល់សកម្មភាពជាឯកតោភាគី
ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃចន្ទនេះ បានអំពាវនាវដល់ប្រទេសថៃឱ្យគោរពដោយសុទ្ធចិត្តចំពោះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក(MoU 2000)រវាងប្រទេសកម្ពុជា និងថៃ។ ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានប្រាប់ទៅភាគីថៃ ត្រូវបញ្ឈប់រាល់សកម្មភាពជាឯកតោភាគីទាំងអស់លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

ការអំពាវនាវ ក៏ដូចជា ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជានាពេលនេះ ជាការឆ្លើយតបទៅនឹងក្រសួងការបរទេសថៃដែលបានចេញនូវសេចក្តីថ្លែងការណ៍ខុសពីការពិតទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ នៅក្នុងសេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការបរទេសកម្ពុជា បានបកស្រាយថា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេររបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ ២០០០។ ការប្រតិបត្តិរបស់កម្ពុជាពាក់ពន្ធ័នឹងបញ្ហាព្រំដែននេះ គឺផ្អែកលើភាពស្មោះត្រង់ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយ វិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា វាជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ច ស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា។ សម្រាប់ក្រសួងការបរទេសកម្ពុជា ទង្វើទាំងនេះ គឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណងកាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។

ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏អះអាងឱ្យដឹងថា ការសម្រេចរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋាន ច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌដែល ផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេស លើករណីដែលយន្តការទ្វេភាគីបានជា តែការរំលោភជាបន្តបន្ទាប់លើ MoU 2000 ដោយភាគីម្ខាង។ ហេតុដូច្នេះហើយ ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំង តាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


