Connect with us

អាជីព

គន្លឹះ ៣ សាមញ្ញ ក្នុងនាមជាសហគ្រិនគួរមានជាប់ខ្លួន

បានផុស

នៅ

ភាព​ជា​សហគ្រិន​មួយ​ៗ​មិន​មែន​កើត​ឡើង​មក​ដោយ​ស្រួល​ឡើយ។ ម្នាក់ៗ​មុន​ឈាន​ទៅ​រក​គោលដៅ ​តែង​មាន​គន្លឹះ​និង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​ ដើម្បី​ទុក​ដាស់តឿន ​ក្នុង​វិស័យ​អាជីវកម្ម​របស់​ពួកគេ។

អ្វី​ជា​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​របស់​ពួកគេ៖

១ តុល្យភាព​ការងារ​ល្អ​នៃ​ជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្ញុំ​ចូលចិត្ត​មាន​សេរីភាព​ក្នុង​ការ​កំណត់​កាលវិភាគ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ និង​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ។ បន្ទាប់ពី​កំណើត​កូនប្រុស​ខ្ញុំ​មិន​គ្រប់​ខែ ​ក្រុម​គ្រួសារ​បាន​ក្លាយ​ជា​អាទិភាព​ទី ១ របស់ខ្ញុំ។ ភាព​ជា​សហគ្រិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្កើន​ជំនាញ​របស់​ខ្ញុំ​ និង​មាន​តុល្យភាព​ការងារ​ល្អ​ក្នុង​ជីវិត ខណៈ​ពេល​ដែល​ខ្ញុំ​ក្លាយ​ជា​ម្ដាយ​និង​ភរិយា​ដែល​មាន​វត្តមាន​ជាមួយមនុស្សជា​ទី​ស្រឡាញ់។

Amber Anderson ជា​ស្ថាបនិក​នៃ Tote និង Pears។

២ មាន​សេរីភាព

សេរីភាព​ក្នុង​ការ​ឆ្លាក់​លើ​ផ្លូវ​ផ្ទាល់ខ្លួន ​នឹង​​បង្កើត​ការ​អភិវឌ្ឍ​ ដំណោះស្រាយ​ល្អ​ប្រសើរ ​រួម​ជាមួយ​​បញ្ហា​លំបាក​តាម​របៀប​ដែល​ល្អ​បំផុត​ ដោយ​មិន​ចាំ​បាច់​មាន​សំពាធ​ក្នុង​ការ​ប្រើ​មធ្យោបាយ​ចាស់​ដើម្បី​ធ្វើអ្វីៗ​ដែល​ខ្លួន​មិន​ពេញ​ឡើយ។

Nancy Ramamurthi​ នាយក​ប្រតិបត្តិ​និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Proper។

៣ សមត្ថភាព​ក្នុង​ការ​ច្នៃប្រឌិត

ភាពជា​សហគ្រិន​គឺ​ជា​ដំណើរការ​ច្នៃប្រឌិត​មិន​គួរ​ឲ្យ​ជឿ។ ខ្ញុំ​មិន​អាច​គូរ​គំនូរ​​ឬ​សរសេរ​ចម្រៀង​​ឬ​បង្កើត​ជា​គំនិត​ថ្មីៗ​បាន​ទេ បើ​សិន​ខ្ញុំ​គ្មាន​សមត្ថភាព​ក្នុង​ការ​ច្នៃប្រឌិត ។

ការ​ប្រមូល​ផ្ដុំ​ក្រុម​មនុស្ស​ដែល​មាន​គំនិត​ដូចគ្នា​ ដើម្បី​កសាង​អ្វី​មួយ​ដែល​មាន​តម្លៃ​ពីភាព​ទទេ​ ហើយ​មើល​លទ្ធផល ​នោះ​អ្នក​ពិត​ជា​ទទួល​បាន​រង្វាន់​ដ៏​ល្អ​មួយ​មិន​ខាន។

Joseph Ansanelli នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Gladly។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success

ចុចអាន៖ឧបសគ្គធំៗ​របស់​សហគ្រិន​ស្ត្រី​ដែល​តែងតែ​ជួប​ប្រទះ​ពេល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ

ចុចអាន៖ទម្លាប់​ចាត់ចែង​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​របស់​សហគ្រិន​កំពូល​ៗ​ក្នុង​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម