ទម្លាប់​ចាត់ចែង​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​របស់​សហគ្រិន​កំពូល​ៗ​ក្នុង​លោក
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ទម្លាប់​ចាត់ចែង​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​របស់​សហគ្រិន​កំពូល​ៗ​ក្នុង​លោក

បានផុស

នៅ

ការ​បង្កើត​ទ្រព្យ​ឲ្យ​ចូល​អាជីវកម្ម​ឲ្យ​ធំធាត់ ផ្ដើម​ចេញ​ពី​ទម្លាប់​ប្រើ​ហិរញ្ញវត្ថុ​ដ៏​វៃ​ឆ្លាត​របស់​សហគ្រិន​ម្នាក់ៗ។ ក្នុង​ការ​ចាប់ផ្ដើម​ដំបូង សហគ្រិន​គ្រប់គ្នា​ពិតជា​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​ជំនួញ​ប្រាក់​វាល់ពាន់​លាន​ដុល្លារ​ភ្លាមៗ​ឡើយ ប៉ុន្តែ​អ្នក​អាច​សម្រេច​គោលដៅ​ជោគជ័យ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការអនុវត្តតាមការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលត្រូវបានប្រើដោយសហគ្រិនជោគជ័យជាច្រើនរូប អ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យប្រសើរឡើងដូចគ្នា។

ចាប់ផ្តើមជាមួយគន្លឹះ ៥ យ៉ាងនេះ៖

១. បង្កើតបញ្ជីចាយប្រាក់ឲ្យចំគោលដៅ

អ្នកមានៗមិននិយមចាយលុយផ្ដេសផ្ដាសឡើយ ដោយការចំណាយនីមួយៗពួកគេមានគោលដៅច្បាស់លាស់ណាស់។ ជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកអាចយកលំនាំតាមសហគ្រិនជោគជ័យមួយចំនួន ដោយសរសេរបញ្ជីគោលដៅហិរញ្ញវត្ថុឲ្យជាក់លាក់ និងពិនិត្យឡើងវិញរាល់ថ្ងៃនូវលំហូរសាច់ប្រាក់ចេញ ដើម្បីកុំឲ្យចាយគ្មានដឹងមុខ និងអាចរកផលចំណេញចូលក្នុងការរកស៊ី។

. បង្កើតផែនការចំណាយនិងសន្សំ

គ្មានផែនការសម្រាប់ទម្លាប់ចំណាយនិងសន្សំគឺជាបញ្ហាដ៏ធំបំផុតមួយដែលធ្វើឱ្យសហគ្រិនមិនអាចសម្រេចបាននូវគោលដៅរកស៊ីបានឡើយ។ លោក Spencer Barclay ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Savology មានប្រសាសន៍ មនុស្សដែលមិនបានតាមដានពីការចាយវាយ អាចបំផ្លាញហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងធំ។ ដូច្នេះ ត្រូវតាមដានរាល់ការចំណាយ និងត្រូវចេះសន្សំប្រាក់ដោយកាត់បន្ថយការប្រើអ៊ិនធរណេត កាត់ចោលដំណើរកម្សាន្តប្រចាំថ្ងៃខ្លះ និងកាត់ចោលការចូលហាងប្រេនៗញឹកញាប់ជាដើម។

. បង្កើតចរន្តចំណូលថ្មី

យោងតាមសៀវភៅរបស់លោក Tom Corley បាននិយាយថា ៦៥% នៃមហាសេដ្ឋីដែលជោគជ័យ តែងតែបង្កើតឲ្យមានប្រភពចំណូលដោយមិនឲ្យទ្រព្យងាប់មួយកន្លែងឡើយ។ បុគ្គលទាំងនោះ បានបង្កើតលំហូរប្រាក់ចំណូលជាច្រើននៅក្នុងអាជីវកម្មដូចជា តាមរយៈការលក់ផលិតផលថ្មី ឬបន្ថែមសេវាកម្មថ្មីឲ្យកាន់តែសម្បូរបែបសម្រាប់អតិថិជន។សកម្មភាពទាំងនេះ ជួយឲ្យជំនួញកាន់តែរីកធំឡើង ក៏ដូចជាមានចំណូលចូលមិនឈប់ ទោះបីផ្នែកខ្លះនៃអាជីវកម្មមិនដើរក៏ដោយ។

៤. វិនិយោគបង្កើតប្រាក់ចំណូល

វិធីវិនិយោគប្រាក់ចំណូលចូលកន្លែងរកស៊ី គឺជាគន្លឹះដើម្បីជំរុញឲ្យមានកំណើនផលចំណេញបន្ថែមទៀត។

អ្នកជំនាញវិនិយោគជាច្រើនណែនាំឱ្យអនុវត្តយុទ្ធសាស្ត្រ “ ទិញនិងទុក” ព្រោះជាមធ្យោបាយមួយដើម្បីបង្កើតប្រាក់ចំណូលអកម្ម។ ការបន្ថែមប្រាក់ជាប្រចាំទៅក្នុងការវិនិយោគនឹងជួយឲ្យជំនួញមានការរីកចម្រើនទៅតាមពេលវេលា។

៥. តាមដានទីផ្សារ

ការយល់ដឹងបានច្បាស់ពីការផ្លាស់ប្តូរទីផ្សារ ធ្វើឲ្យអ្នកអាចតាមទាន់និន្នាការឬព្រឹត្តិការណ៍ដែលប៉ះពាល់ដល់អាជីវកម្មនិងការវិនិយោគផ្សេងទៀត ហើយអាចនឹងជួយឱ្យអ្នកចាត់វិធានការទាន់ពេលវេលាក្នុងការការពារទ្រព្យរបស់ខ្លួន ជៀសវាងការខាតបង់ធំ។

ចំពោះអ្នកយកប្រាក់កម្ចី សូម្បីតែការផ្លាស់ប្តូរអត្រាការប្រាក់ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយរយៈពេលវែងបានដែរ។ ដូច្នេះតាមដានទីផ្សារសេដ្ឋកិច្ច អាចការពារអាជីវកម្មមិនឲ្យរលំដោយមិនដឹងខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ខ្វះ ៣ យ៉ាង​នេះ​នឹង​ធ្វើឲ្យ​​ផលិតភាព​​ការងារ​ធ្លាក់​ចុះ

ចុចអាន៖មាន​ចំណេះ​ជំនាញ​គួរសម តែ​ស្វែង​រក​ការងារ​ធ្វើ​មិន​បាន មូលហេតុ​ដោយសារ ៥ យ៉ាង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អាមេរិក​មាន​ករណី​បាញ់​​ទៀត​ហើយ​ស្លាប់​៧​នាក់​ចំ​ពេល​ទិវា​អ្នក​ម្តាយ​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services