អាជីព
ប្រជាកសិករ អាចរកចំណូលពីការដាំបន្លែធម្មជាតិធ្វើឲ្យជីវភាពល្អសមរម្យ ក្នុងសម័យកូវីដ-១៩
ខេត្តកំពង់ធំ៖ ប្រជាកសិករដែលរស់នៅក្នុងភូមិកំពង់សំរោង និងភូមិប្រម៉ាត់ដី ស្ថិតនៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រមាណជាង៣០គ្រួសារ បានងាកមកចាប់មុខរបរដាំបន្លែដោយប្រើប្រាស់ជីធម្មជាតិលើធ្នើរ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ក្នុងពេលប្រទេសជាតិកំពុងតែជួបនូវបញ្ហាឆ្លងរាតត្បាតមេរោគកូវីដ-១៩។

លោកស្រី សៅ គឹមស្រ៊ន អាយុ៥២ឆ្នាំ បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា លោកស្រីបានចាប់មុខរបរដាំដំណាំនេះ២០ឆ្នាំមកហើយ ដោយដំណាំទាំងនេះគឺជាទីពេញនិយមរបស់អ្នកបរិភោគ ភាគច្រើនៅតាម ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាននានា ក្នុងក្រុងស្ទឹងសែនកាម៉ង់ ដោយសារបន្លែទាំងនេះមិនប្រើប្រាស់ សារធាតុគីមី គឺប្រើប្រាស់ជីធម្មជាតិ ដូចជាជីលាមកសត្វ និងអង្កាមដុត រួមទាំងជីកំប៉ុស។
លោកស្រីបានបន្តទៀតថា មូលហេតុនៃការដាំបន្លែនៅលើធ្នើរ ដោយសារតែមានភាពងាយស្រួលក្នុងការដាំដុះរបស់បន្លែ ការសំអាតយកស្មៅ និងគ្រប់គ្រងជីបានយូរ រួមទាំងការពារសត្វល្អិតបានយ៉ាងល្អប្រសើរទៀតផង ចំពោះការដាំផ្ទាល់ដី សត្វល្អិត ដង្កូវ ស្រមោច ចង្រិត រួមទាំងសត្រូវជាច្រើនទៀត វាមកបំផ្លាញដំណាំ និងត្រូវធ្វើរោងសម្រាប់គ្របពីលើរងដំណាំ ដើម្បីកាត់បន្ថយកំដៅ។

ចំណែកលោក ប៉ូច វ៉ន អាយុ៤៩ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ជាមួយគ្នាបានឱ្យដឹងដែរថា ជាទូទៅប្រជាពលរដ្ឋនៅទីនេះ ជាច្រើនគ្រួសារនិយមដាំបន្លែលើធ្នើរ ឬលើករងឱ្យខ្ពស់ ដើម្បីការពារសត្វល្អិត មកបំផ្លាញ់ដូចជា ស្ពៃ សាឡាត់ និងបន្លែជាច្រើនទៀត។ បន្លែដាំលើរងខ្ពស់ មានគុណភាពល្អ និងមានអ្នកមកទទួលទិញដល់ផ្ទះតែម្តង ចំណែកចំណូល មិនបានច្រើប៉ុន្មាននោះទេ ដោយសារតែក្នុងពេលដាំម្តងៗ ត្រូវប្រើប្រាស់រយៈពេលយូរមួយខែកន្លះឯណោះទើបអាចកាត់លក់ម្តង។

លោក ប៉ូច រ៉ន បានបញ្ជាក់ថា ក្នុងពេលដែលមានការរឹតបន្តឹង ឱ្យមានការចូលរួមការបង្ការ ការឆ្លងមេរោគកូវីដ-១៩ ការលក់បន្លែបែរជាមានការកើនឡើងទៅវិញ ដោយសារតែអ្នកភូមិភាគច្រើន កាត់បន្ថយការធ្វើដំណើរទៅផ្សារ ហើយនាំគ្នា មកទិញផ្ទាល់នៅកន្លែងដាំតែម្តង ហើយក៏អាចរកចំណូលបានពីការលក់ ដើម្បីដោះស្រាយជីវភាព បានមួយកម្រិតផងដែរ។
អត្ថបទ៖ ប៊ុន រដ្ឋា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


