អាជីព
អ្នកប្រកបរបរដាំផ្កាប្រាប់ថា ផ្កាម្លិះមានក្លិនក្រអូបជាផ្កាមិនដាក់ជីគីមី
កសិករដាំផ្កាម្លិះ លោកតា ងួន ជិន ក្នុងវ័យ៧០ឆ្នាំរស់នៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថាផ្កាម្លិះដែលមានក្លិនក្រអូបគឺម្ចាស់ចម្ការមិនដាក់ជីគីមីប៉ុន្តែផ្កាមិនសូវស្រស់បំព្រងដូចផ្កាដែលដាក់ជីគីមីនោះទេ។

លោកតាបន្តថា តាំងពីដើមមកអ្នកចម្ការមិនសូវប្រើជីគីមីដាក់ទៅលើដើមផ្កាម្លិះនោះទេគឺបើដាក់ជីលាមកសត្វគឺធ្លាប់មាន។លុះដល់ទីផ្សារបច្ចុប្បន្នគេនិយមចង់បានផ្កាមានសម្រស់ហើយរីកស្គុះស្គាយសម្រាប់ដាក់តាំងក្នុងពិធីធំៗដែលតម្រូវឲ្យអ្នកចំការដាក់ជីគីមីម្យ៉ាងទៀតគេទិញច្រើនៗទៀតផង។
ដោយឡែកស្ត្រី សុខ រដ្ឋា ជាអ្នកអ្នកចុះទិញផ្កាម្លិះដល់ចំការវិញបាននិយាយថា សព្វថ្ងៃនេះគេនិយមប្រើផ្កាម្លិះមានសម្រស់ល្អៗដោយពុំចាំបាច់មានក្លិនក្រអូបព្រោះគេនិយមយកទៅក្រងជាភួងសម្រាប់តាំងលម្អ។

បើយកផ្កាមិនសូវមានសម្រស់គឺមិនស្អាតឡើយ ចំណែកតម្លៃវិញគឺផ្កាដាក់ជីមួយគីឡូថ្ងៃ១០ម៉ឺនរៀល។ ឯផ្កាមិនដាក់ជីថ្លៃ១៣ម៉ឺនរៀលហើយពេលខ្លះរកផ្កាមិនបានផង៕

អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង