ព័ត៌មានជាតិ
ពលរដ្ឋនៅភូមិព្រែកថ្មី ទទួលបានតម្លៃខ្ពស់ពីការដាំផ្កាម្លិះ
កសិករដែលមានដីធំរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់យកអាជីពដាំផ្កាម្លិះលក់ព្រោះមានតម្លៃខ្ពស់ ចាប់ពី១គីឡូក្រាម១០មុឺនរៀល ដល់១៥មុឺនរៀលឯណោះ។

យោងតាមប្រភពពីលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានឲ្យ «កម្ពុជាថ្នី» ដឹងនៅថ្ងៃទី៥ ខែឧសភានេះថា ចាប់តាំងពីដូនតាមក គឺប្រជាពលរដ្ឋរស់នៅភូមិព្រែកថ្មី បានចាប់យកអាជីពដាំផ្កាម្លិះលក់ព្រោះពួកគាត់បានទទួលតម្លៃខ្ពស់ហើយពុំចេះសល់ក្នុងចម្ការឡើយ។ លោកចៅសង្កាត់បានបញ្ជាក់ថា លោកសប្បាយចិត្តព្រោះឃើញកសិករក្នុងភូមិព្រែកថ្មីបានទទួលកម្រៃខ្ពស់ដោយសារតែការលក់ផ្កាម្លិះរហូតដល់ពួកគាត់មានលុយសង់បានផ្ទះថ្មរគ្រប់ៗគ្នា។

ក្នុងពេលជួបជាមួយភ្នាក់ងារ«កម្ពុជាថ្មី» លោក គឿន សារុន ជាកសិករដាំផ្កាម្លិះបានឲ្យដឹងថា សព្វថ្ងៃពួកគាត់រស់រានមានជីវិតដោយសារតែមុខរបរដាំផ្កាម្លិះនេះឯង។ អ្វីដែលមិនព្រួយបារម្មណ៍នោះ គឺឈ្មួញចុះមកទិញដល់ចម្ការដោយមិនខ្វល់នឹងដឹកជញ្ជូនយកទៅលក់នៅផ្សារ។ ចំពោះការទទួលផលវិញ គឺក្នុងអំឡុងពេល៣ថ្ងៃគឺត្រូវបេះម្តងហើយម្តងៗបានទទួលប្រាក់កម្រៃមិនតិចជាង១លានរៀលដែរ។

បើតាមការអះអាងពីអ៊ុំស្រី វ៉ាន់ គឿន វិញបានឲ្យដឹងថា គ្មានអ្វីស្រួលជាងដាំផ្កាម្លិះលក់ទេ ព្រោះដំណាំនេះមិនទាមទារស្រោចជីឬខ្លាចងាប់ដូចដំណាំដទៃទៀត។ ហើយផ្កាមួយគុម្ពអាចរស់បានយ៉ាងតិច៣ទៅ៤ឆ្នាំ ហើយកសិករភាគច្រើនដាក់ជីធម្មជាតិទើបផ្ការស់បានយូហើយមានក្លឹនក្រអូបជាងដាក់ជីគីមីបានតែសម្រស់ប៉ុន្តែគ្មានក្លិនក្រអូបនោះ។ អ៊ុំស្រីបញ្ជាក់ថា ក្រុមគ្រួសារអ៊ុំបាននាំគ្នាដាំផ្កាម្លិះទុកលក់តាំងពីដូនតាមមកលើកលែងតែរបប ខ្នែរក្រហម ប៉ុល ពត ដែលពួកគេមិនចាយលុយ៕
អត្ថបទ៖ នរា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


