Connect with us

KPT+

ធ្លាប់តែស្រង់ក្លិន តិចអត់ដឹងពីអត្ថន័យរបស់ផ្កាទាំងនេះ

បានផុស

នៅ

ផ្កាមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តែក៏ពានាំនូវក្លិនក្រអូប និងអត្ថន័យដែលគ្រប់គ្នា​មិនធ្លាប់​បានដឹងពីមុន។

កម្ពុជាថ្មី ​សូមណែនាំនូវប្រភេទ​ផ្កា​ទាំង​ស្រស់​ស្អាត​ និង​មាន​​ក្លិនក្រអូប​សាយភាយ​ ដល់​មនុស្ស​គ្រប់គ្នា​ ដែល​បាន​ស្រង់​ក្លិន​ថែម​ទៀត​ផង។

១​ ផ្កាឈូក តំណាងឲ្យ​ជំនឿ​និង​ភាពបរិសុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាឈូក​បង្ហាញ​ពី​ជំនឿ ការ​គោរព ភាព​បរិសុទ្ធ និង​ចិត្ត​ភ្លឺ​ថ្លា​មិន​ក្រៀមក្រំ។ ផ្កាឈូក​ជា​និមិត្ត​រូប​នៃ​សេចក្ដី​ល្អ​ ចេញ​ពី​ក្នុង​ចិត្ត​របស់​មនុស្ស ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្កា​ដ៏​ពិសិដ្ឋ​ផង​ដែរ។ ពុទ្ធសាសនិក​ចូល​ចិត្ត​យក​ផ្កា​ឈូក​ ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ និង​ប្រើ​ក្នុង​ពិធី​សាសនា លើស​ពី​នេះ ព្រះពុទ្ធ​សាសនា​ ក៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ក្នុង​ការ​យក​ផ្កាឈូក​មក​ប្រៀបធៀប​នឹង​មនុស្ស​ថា ​មនុស្ស​​​ដែល​ងើប​ពី​ផ្ទៃ​ទឹក​ឡើង​មក​ទទួល​ពន្លឺ។ ប្រៀប​ដូច​ជា​អ្នក​ដែល​រួច​ពី​ទុក្ខ​ទាំង​អស់ ក្លាយ​ជា​អ្នក​ចេះដឹង ភ្ញាក់​ឡើង ត្រាស់​ដឹង​នូវ​រឿង​ជា​ច្រើន។

២ ផ្កាម្លិះ តំណាង​ឲ្យ​ការ​ដឹង​គុណ អ្នក​គោរព​ប្រណិប័តន៍​ព្រះ

ផ្កា​ម្លិះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​រុក្ខជាតិ​ដ៏​ល្អ​មួយ​។ ជា​ផ្កាថ្វាយព្រះបាននិងជូនដល់ អ្នកមានគុណ​​ដែល​មនុស្ស​ជា​ច្រើន​និយម​យក​ទៅ​គោរព​ម្ដាយ។ បើ​និយាយ​ពី​អត្ថន័យ គឺ​តំណាង​ឲ្យ​ការ​ដឹង​គុណ មនុស្ស​គោរព​បូជា មនុស្ស​ជា​ទី​ស្រឡាញ់ សេចក្ដី​ថ្លៃថ្នូរ ប្រាថ្នា​ចង់​បាន​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​មនុស្ស​ទូទៅ​នឹក​រលឹក។

២ ផ្កា Chrysanthemum តំណាងឲ្យអាយុវែង និង​ភាពស្រស់ស្អាតជា​រៀង​រហូត

នៅ​ក្នុង​ជំនឿ​ចិន​បុរាណ​ផ្កា Chrysanthemum គឺជា​និមិត្ត​សញ្ញា​នៃ​ភាព​ជាប់​បាន​យូរ។ សម្រស់​អស់កល្ប ផ្កា​នៃ​សេចក្ដី​អំណរ​និង​ភាព​បរិសុទ្ធ​ចេញ​ពី​ខាងក្នុង។

៣ ផ្កាកែ តំណាងឲ្យសេចក្តីបរិសុទ្ធ

បុរាណ​ក៏ជឿដូច្នោះដែរ ផ្ទះ​ណា​ដាំ​ដើម​កែវ​ក្នុង​ផ្ទះ ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​បរិសុទ្ធភ្លឺថ្លាដោយ​ចំណេះវិជ្ជា។ លើសពីនេះ ផ្កាកែវមានពណ៌ស ស្អាត ភ្លឺ ក្រអូប ហើយ​ផ្កា​កែវ​ក៏​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​ថ្វាយ​ដល់ព្រះសង្ឃ​ ក្នុង​ពិធី​សាសនា​ផង​ដែរ។

៤ អ័រគីដេ តំណាងឲ្យ​ភាព​ថ្លៃថ្នូរ​ និង​ភាពឆើតឆាយ

ផ្កាអ័រគីដេ​ គឺជា​និមិត្តរូប​នៃទ្រព្យសម្បត្តិ សេចក្តីស្រឡាញ់ និងភាពឆើតឆាយ។ វា​ក៏បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ ឧត្ដមភាព និង​ភាពស្រស់ស្អាត​ទន់ភ្លន់​ផងដែរ។

៥ ផ្កាឈូករ័ត្ន តំណាងឲ្យស្នេហ៍តែមួយ បេះដូងតែមួយ ភក្ដីភាព

ផ្កាឈូករ័ត្ន ជា​និមិត្តរូប​នៃ​ភាព​ជឿជាក់ ស្ថិរភាព ស្នេហា ភាព​ស្មោះត្រង់ ដូចផ្កាឈូករ័ត្ន ដែលមិន​ដែលមើលអ្នកណា​ក្រៅ​ពី​ព្រះអាទិត្យ។

៦ ផ្កា Amaranth តំណាងឲ្យ​កម្លាំង​ស្នេហា

យោងទៅតាម​ជំនឿបុរាណ ផ្កាប្រភេទនេះ ​នឹងបង្កើតចំណងស្នេហា​ឲ្យ​បានយូរ កម្រ​ឈ្លោះ​ប្រកែកគ្នាណាស់។

៧ ផ្កាចំប៉ី​ តំណាង​ឲ្យសេចក្ដី​ស្នេហាគ្មានព្រំដែន សេរីភាព

ផ្កាចំប៉ី​គឺជាផ្កាតូចមួយ ដែលមនុស្សជាច្រើនអាចមើលរំលង។ បើ​និយាយ​ពី​ចិត្ត​វិញ វា​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​មិន​ជាប់​ចំណង ស្នេហាឯករាជ្យ​ស្រលាញ់គ្នា ដោយសេរីភាពពេញលេញ។

៨ ផ្កាកន្ទុំថេត តំណាងឲ្យស្ថិរភាព ភាពស្មោះត្រង់

ផ្កាកន្ទុំថេត​ជាផ្កា​នៃស្ថេរភាព បង្ហាញ​ពី​ការ​បេះដូង​ដែល​មាន​អារម្មណ៍​ថា​ស្រឡាញ់​ពិត​ និង​មាន​ស្ថិរភាព​។ នេះ​បើ​តាម​ជំនឿ​បុរាណ ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម