Connect with us

អាជីព

បុគ្គលិក​ខ្លះ​មាន​ឋានៈ​ស្មើ​ឬ​ទាប​ជាង​យើង តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​នៅ​ក្រុមហ៊ុន​ព្រោះ….

បានផុស

នៅ

និយមន័យ​ពិត​នៃ​ភាព​ជា​អ្នកដឹកនាំ គឺ​ធ្វើ​យ៉ាងណា​មាន​ឥទ្ធិពល​លើ​មនុស្សម្នា។ នៅ​ពេល​ដែល​យើង​អាច​ធ្វើអ្វី​មួយ ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ជីវិត​ពួកគេ នេះ​គឺ​ជា​ឥទ្ធិពល​លើ​អ្នកដទៃ។

បច្ចេកទេស នៅ​ពី​ក្រោយ​ការ​បង្កើត​ឥទ្ធិពល នៅ​កន្លែង​ធ្វើការ​ឬ​នៅ​ក្នុង​សង្គម​រស់នៅ ភាគច្រើន​ ​ត្រូវ​បាន​គេ​ប្រើ​ខុស ​ព្រោះ​មនុស្ស​ជា​ច្រើន​យល់ថា បើ​គេ​មាន​លុយ​ច្រើន ឬ​មាន​អំណាច​គំរាមកំហែង ធ្វើ​ឆ្មើងកន្ទ្រើង ​ដូច្នេះ​អាច​ប្រើ​ដើម្បី​បង្ខំ​អ្នកដទៃ​ឲ្យ​កោត ហើយ​ព្រម​ធ្វើ​តាម​ខ្លួន​បាន។ តាមពិត​ខុសស្រឡះ។

ផ្នត់គំនិត​នៃ​ភាព​ជា​អ្នកដឹកនាំ​ដែល​រីកចម្រើន និង​បង្វែរ​អ្នក​ដើរ​តាម​ឲ្យ​ទៅ​ជា​អ្នក​មាន​ឥទ្ធិពល​លើស​ពី​អតីតកាល​របស់​គេ បាន​ន័យ​ថា​ ​ឲ្យ​គេ​ឃើញ​ខ្លួន​គេ​អស្ចារ្យ​សិន ពេល​នៅ​ជាមួយ​យើង ទើប​គេ​ព្រម​ទទួល​ស្គាល់​អ្នក​ដែល​គេ​កំពុង​ដើរ​តាម។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ល្អ​ដើម្បី​មាន​ឥទ្ធិពល​លើ​មនុស្សដទៃ​ទៀត​មិន​ថា​គេ​មាន​ឋានៈ​ខ្ពស់​ជាង​យើង​ក្តី៖

១ យល់​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន

ពីព្រោះ​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ធ្វើអ្វី​ដែល​នាំ​ទៅ​រក​លទ្ធផល​មួយ​ដែល​ពួកគេ​ចង់​បាន មិនមែន​អ្វី​ដែល​យើង​ចង់​បាន​ទេ។ ប្រសិន​យើង​ចេះ​ពិនិត្យ​និង​គិត​អំពី​តម្រូវការ​របស់​អ្នក​ផ្សេង​យើង​នឹង​និយាយ​អ្វី​ទាក់ទាញ​ត្រូវៗ​នៅ​ក្នុង​ភ្នែក​របស់​ពួកគេ។ ការ​គោរព​និង​សិទ្ធិ​អំណាច មិន​អាច​ទាមទារ​មក​ទេ គួរ​ត្រូវ​ផ្តល់​ចេញ​ពី​បេះដូង។

ប្រសិន​មនុស្ស​ទទួល​អ្វី​មួយ​ពី​យើង​ដោយ​អារម្មណ៍​យល់ស្រប គេ​ចាំ​អារម្មណ៍​នោះ​បាន​យូរ​ជា​ជាង​ការ​បង្ខំ​របស់​យើង។

២ ធ្វើ​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​ថា​ពួកគេ​ជា​មនុស្ស​សំខាន់

បរាជ័យ​របស់​អ្នកនយោបាយ ​និង​មេដឹកនាំ​ជា​ច្រើន​លើ​លោក គឺ​ការ​ទុក​អ្នក​ជួយ​ពួកគេ​ជា​មនុស្ស​សំខាន់​ម្ដងម្កាល។ មនុស្ស​នឹង​ធ្វើអ្វី​គ្រប់យ៉ាង​សម្រាប់​យើង ប្រសិន​បើ​យើង​ចេះ​ធ្វើ​ឲ្យ​ពួកគេ​យល់ថា​​ មាន​អារម្មណ៍​ថា​សំខាន់ ជា​កូនសោ​សម្រាប់​ជោគជ័យ​ ហើយ​យើង​តែងតែ​យក​យោបល់​គេ​មក​គិត។ ចង់​ជះឥទ្ធិពល​លើ​អ្នកដទៃ កុំ​ទុក​អ្នកដទៃ​ចោល ព្រោះ​មនុស្ស​មិន​នៅ​កន្លែង​ដែល​ខ្លួន​មាន​តួនាទី​ត្រឹម​«អ្នកកំដរ»។

ត្រូវ​ចាំ​ថា​យើង​មិន​អាច​ឲ្យ​នរណា​ម្នាក់ ក្លាយ​ទៅ​ជា​អ្វីមួយ ឬ​អ្នកណា​ម្នាក់​ដែល​យើង​ចង់​ឲ្យ​គេ​ធ្វើ​នោះ​ទេ លើកលែង​តែ​គេ​ចង់​ធ្វើ​ដោយ​ខ្លួនឯង​ចេញ​ពី​ចិត្ត​។ បើ​យើង​​ឲ្យ​តម្លៃ​គេ ស្និទ្ធស្នាល គេ​នឹង​បម្រើ​យើង ។

៣ ផ្ដល់​ចំណេះ​ដឹង​ឬ​អំណាច

ប្រសិន​អ្នក​នោះ​មាន​សមត្ថភាព​ខ្លាំង ហើយ​ល្អ​ស្រាប់​ការ​ទទួល​បាន​សិទ្ធិ​អំណាច​កាន់​តែ​ច្រើន​ឡើង​ធ្វើ​ឲ្យ​គេ​អាច​បម្រើ​យើង​បាន​ល្អ ឬ​មិន​ចង់​ទៅ​ណា​ទាំងអស់ តែ​បើ​គេ​នោះ​ល្ងង់​ហើយ​ល្មោភ​អំណាច​ការ​ផ្ដល់​នេះ​នាំ​មក​នូវ​គ្រោះថ្នាក់។ ​យើង​ត្រូវ​បង្វឹក ការ​អប់រំ​ចិត្ត​ ឬ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពួកគេ​សិន។

មនុស្ស​ជោគជ័យ​ផ្ដល់​អំណាច​ដល់​មិត្ត​រួម​ការងារ​របស់​ពួកគេ​ហើយ​នេះ​នាំ​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ។

ប្រសិន​បើ​យើង​ចង់​បាន​អំណាច​និង​មាន​ឥទ្ធិពល​លើ​មនុស្ស​សូម​ចាប់ផ្ដើម​ផ្ដល់​អំណាច​ដល់​ពួកគេ​និង​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ។

៤ ធ្វើ​ជា​អ្នកដឹកនាំ​មិនមែន​ជា​ចៅហ្វាយ​ទេ

អ្នកដឹកនាំ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្រប់គ្នា មិនមែន​រង់ចាំ​ឱប​ដៃ​ចាប់​កំហុស​ទេ។ ការចូលរួម​ទទួលខុសត្រូវ ធ្វើ​ឲ្យ​​អ្នកមាន​ឥទ្ធិពល​លើ​គម្រោង ទស្សនៈ​វិស័យ​ឬ​គោលដៅ​របស់​ពួកគេ​ដោយ​មិន​ដឹង​ខ្លួន ដែល​គេ​ពិបាក​នៅ​ពេល​ធ្វើការ​ជាមួយ​មនុស្ស​ផ្សេង​ពី​អ្នក។

ប្រសិន​បើ​ចង់​មាន​ឥទ្ធិពល​លើ​អ្នកដទៃ គួរ​តែ​ធ្វើ​ជា​អ្នកដឹកនាំ​ម្នាក់​ដែល​ផ្ដល់​អំណាច​ដល់​អ្នកដទៃ និង​សម្របសម្រួល​បញ្ហា​លំបាក​ម្តងៗ។

សេចក្ដី​សន្និដ្ឋាន

អ្នកណា​ក៏​ចង់​មាន​ឥទ្ធិពល​លើ​មនុស្ស​ម្នា​ដែរ​ តែ​ភាគច្រើន​បាន​ធ្វើ​តាម​វិធី​ខុស ដូចជា​បង្ក​បក្ស​ពួក​ផឹកស៊ី ដើរ​លេង កាន់ជើង​គ្នា ​ដែល​ចុងក្រោយ គ្មាន​សល់​អ្វី​ក្រៅ​តែ​ពី​ការ​ឈឺចាប់​និង​ខកចិត្ត​។ ឥទ្ធិពល​លើ​មនុស្ស​គួរ​ប្រឹង​កសាង​តាម​រយៈ​វិជ្ជាជីវៈ តាំង​ពី​នៅ​តួនាទី​ធម្មតា​មិន​ចាំបាច់​ដល់​មាន​តំណែង​ជា​មេដឹកនាំ​ឡើយ​ព្រោះ ​បុគ្គលិក​លក្ខណៈ​នេះ​ហើយ​ដែល​នាំ​មក​នូវ​តួនាទី​ជា​មេដឹកនាំ​ឆាប់ៗ។

ប្រែសម្រួល៖ឡាហ្សូលី

ចុចអាន៖មុនបានជោគជ័យ សហគ្រិនភាគច្រើន​ មានកំហុស​ធំៗ​៥នេះ

ចុចអាន៖ស្ទីលសួរដេញដោល​បង្ហាញថា ជា​​អ្នកគ្រប់គ្រង​ដ៏​ថ្នឹក​ជំនាញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ព្រីងដោះក្របី​របស់​អ្នក​ភូមិពាម​ជី​កង អាច​រក​ប្រាក់​ចំណូល​បាន​៥លានរៀល​ក្នុង​មួយ​ឆ្នាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានជាតិ១៨ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម