ព័ត៌មានជាតិ
និស្សិតខ្មែរគូរគំនូរលោក Honda និងកីឡាការិនី២រូបទៀត ដើម្បីជាការគោរពដល់ពួកគេ
និស្សិតខ្មែរ២រូបសិក្សាមុខជំនាញវិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា បានគូរគំនូរបុគ្គល៣រូបក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាជាម្ចាស់ផ្ទះ ដើម្បីជាការគោរព កោតសរសើរចំពោះទឹកចិត្ត និងភាពតស៊ូរបស់ពួកគេសម្រាប់កម្ពុជា។ បុគ្គលទាំង៣រូប សុទ្ធសឹងតែជានិមិត្តរូបរបស់ប្រជាជនខ្មែរ។ បុគ្គលទាំង៣រូបនេះ គឺលោក Keisuke Honda គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា លោកស្រី ស្រួង ភាវី ជាកីឡាការិនី ស្នូកឃ័រ និងប៊ឺយ៉ាការ៉ុម និងកញ្ញា ប៊ូ សំណាង ដែលជាកីឡាការិនីអត្តពលកម្ម។
១.គំនូរលោក Keisuke Honda
លោក Keisuke Honda ជាជនជាតិជប៉ុន បានមកធ្វើជាគ្រូបង្វឹកកីឡាករបាល់ទាត់ខ្មែររយៈពេល៥ឆ្នាំ តាំងពីឆ្នាំ២០១៨មក។ លោកបានលះបង់គ្រប់យ៉ាង ធ្វើយ៉ាងណាឱ្យវិស័យបាល់ទាត់កម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត។ ភារកិច្ចចុងក្រោយរបស់លោក គឺការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផ្នែកបុរស ជាមួយឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ។ រយៈពេល៥ឆ្នាំដែលលោក Keisuke Honda ធ្វើជាអ្នកចាត់ការទូទៅរបស់ជម្រើសជាតិកម្ពុជា គឺបានធ្វើឱ្យបាល់ទាត់កម្ពុជាមានការអភិវឌ្ឍន៍ ហើយប្រជាជនកម្ពុជា ក៏មានមោទនភាពចំពោះលោកជាខ្លាំង និងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោក ដើម្បីជាតិកម្ពុជា។

(គំនូរដោយនិស្សិត ព្រហ្ម ពុធ វិសាល មុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា)
ជាការថ្លែងអំណរគុណចំពោះរូបលោក និស្សិតខ្មែរ២រូប ដែលសិក្សាមុខជំនាញ វិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូររូបរបស់លោក Keisuke Honda។ គំនូរទីមួយ គឺគូរដោយនិស្សិត ព្រហ្ម ពុធ វិសាល និងរូបទីពីរ គូរដោយនិស្សិត ចាន់ សម្ផស្ស។

(គំនូររបស់ ចាន់ សម្ផស្ស និស្សិតជំនាញ វិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា)
២.រូបគំនូរ កីឡាការិនី ស្រួង ភាវី
កីឡាការិនីជម្រើសជាតិ ស្រួង ភាវី ជាកីឡាការិនី ស្នូកឃ័រ និងប៊ឺយ៉ាការ៉ុម ដ៏ឆ្នើមម្នាក់សម្រាប់ប្រទេសកម្ពុជា។ ក្នុងការប្រកួតតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ កីឡាការិនី ស្រួង ភាវី បានផ្តួលគូប្រកួតរបស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៊ឺយ៉ាការ៉ុម៣បាំង ទទួលបានមេដាយមាសជូនកម្ពុជា។

(គំនូររបស់ ចាន់ សម្ផស្ស និស្សិតជំនាញ វិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា)
ជាការលើកទឹកចិត្ត និងអរគុណដល់អត្តពលិកកម្ពុជាដែលបានខិតខំដើម្បីជាតិ និស្សិត ចាន់ សម្ផស្ស ជំនាញ វិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូរខ្វៀករបស់កីឡាការិនីរូបនេះដែលជាស្រី្តអស្ចារ្យម្នាក់របស់កម្ពុជា។
៣.គំនូរកីឡាការិនី ប៊ូ សំណាង
កីឡាការិនីអត្តពលកម្ម ប៊ួ សំណាង ដែលជាជម្រើសជាតិកម្ពុជា បានប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ ជាមួយកីឡាការិនីផ្សេងទៀត។ ប៉ុន្តែ កីឡាការិនី ប៊ូ សំណាង ជាកីឡាការិនីនៅរត់ចុងក្រោយគេបង្អស់ ស្របពេលដែលកីឡាការិនីដទៃទៀតរត់ទៅដល់ទីមុនខ្លួន។

(គំនូររបស់ ចាន់ សម្ផស្ស និស្សិតជំនាញ វិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា)
ទោះបីជាដឹងថាខ្លួនមិនអាចឈ្នះមេដាយក៏ដោយ ក៏កីឡាការិនីអត្តពលកម្មរូបនេះ នៅតែបន្តរត់ចម្ងាយឱ្យគ្រប់៥០០០ម៉ែត្រ ក្រោមដំណាក់ទឹកភ្លៀងរាប់ម៉ឺនដំណាក់ ជាមួយនឹងទឹកភ្នែកដាបថ្ពាល់ទាំងសងខាង។ ទិដ្ឋភាពនេះ បានឆក់យកបេះដូងប្រជាជនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ បើទោះបីជានាងមិនទទួលបានជ័យជម្នះក្នុងការប្រកួត តែកីឡាការិនីរូបនេះ បានយកឈ្នះបេះដូងអ្នកគាំទ្របានរួចហើយចំពោះការតស៊ូ និងភាពអំណត់ គួរឱ្យស្ងើចស្ងើងមួយនេះ។
ដោយឃើញពីភាពតស៊ូបែបនេះ និស្សិត ចាន់ សម្ផស្ស ដែលគូររូបកីឡាការិនី ស្រួង ភាវី ខាងលើនោះ ក៏បានគូររូបកីឡាការិនី ប៊ូ សំណាង ដើម្បីលើកទឹកចិត្តរបស់នាងក្នុងនាមជានិមិត្តរូបរបស់ជាតិកម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


