អាជីព
ឥទ្ធិពលធំទាំង ៤ ក្នុងការកសាងបណ្ដាញទីផ្សារទូលំទូលាយ
មិនថាផលិតផល ឬសេវាកម្មយើងអស្ចារ្យប៉ុណ្ណាទេ ប្រសិនបើអតិថិជនមើលមិនឃើញគុណសម្បត្តិ នោះយើងក៏បរាជ័យដដែល។ ក្នុងនាមជាសហគ្រិន តែងត្រូវការមានយុទ្ធសាស្ត្រផ្ដោតលើបណ្ដាញទីផ្សារ ដើម្បីធ្វើឲ្យអាជីវកម្មកាន់តែប្រសើរជាងមុន។
ខាងក្រោមនេះជាការប្រើប្រាស់បណ្ដាញទីផ្សារតាមវិធី៤ ផ្សេងៗគ្នា៖
១. ជ្រាតរកអតិថិជន
អតិថិជនគោលដៅតែងរៀនពីយើងល្អិតមុនធ្វើការសម្រេចចិត្តប្រើឬទិញផលិតផលរបស់យើង។ ដូច្នេះការធ្វើទីផ្សារក៏ត្រូវការចូលដល់កន្លែងដែលអតិថិជនរបស់យើងកំពុងនៅទៅនោះ ។ សព្វថ្ងៃនេះមនុស្សជាច្រើនរស់នៅជាមួយបណ្ដាញសង្គម។
២. ផ្ទាល់ខ្លួន
ក្នុងយុគសម័យអ៊ីនធឺណិត យើងអាចទៅដល់អតិថិជនគ្រប់តំបន់នៃពិភពលោកតាមរយៈការចែករំលែកមាតិកា លើបណ្ដាញសង្គម និងសហគមន៍នានា តាមអ៊ីនធឺណិត ។ យើងក៏អាចទទួលបានការទុកចិត្តនិងចំណាប់អារម្មណ៍លើម៉ាក លើផលិតផល រួមទាំងសេវាកម្មនានាប្រសិនមានវិធីសាស្ត្រផ្ទាល់ខ្លួន ឧទាហរណ៍ ថែមរង្វាន់ មានទំនាក់ទំនងនិងក្រុមនិស្សិតជួយផ្សព្វផ្សាយឬមានការផ្សព្វផ្សាយតាមរយៈសិល្បៈនានា ដែលយើងជាអ្នកគាំទ្រឲ្យកើតមានឡើង។

៣. ប្រឈមហានិភ័យនៃការខាតពេលនិងធនធាន
ធម្មតាការដាក់ស៊ុតទាំងអស់នៅក្នុងកន្ត្រកតែមួយជាមួយគ្នា គឺជាដំណើរដ៏ប្រថុយប្រថាន។ ដូចគ្នានឹងការវិនិយោគដែរ ទីផ្សារគឺជាការបង្កើតយីហោ កុំផ្ដោតតែលើប្រព័ន្ធផ្សព្វផ្សាយសង្គមឬវេទិកាតែមួយប៉ុណ្ណោះ អាចគិតអំពីទីផ្សារបែបប្រពៃណីផងដែរ ដូចជាផ្សាយពាណិជ្ជកម្មឬសរសេរអត្ថបទសម្រាប់ទស្សនាវដ្ដី ទោះបីមិនឃើញប្រយោជន៍ភ្លាមៗតែអាចកសាងស្លាកយីហោយូរអង្វែង ឧទាហរណ៍ ចែកអំណោយថតផ្សាយលើបណ្ដាញសង្គម ឬធ្វើអំណោយពិតប្រាកដដោយមិនប្រើបណ្ដាញសង្គម មួយណាមានកេរ្តិ៍ឈ្មោះយូរជាង?
៤.រៀនអំពីបង្កើតនិងប្រើទិន្នន័យ
មានរឿងជាច្រើនដែលយើងមិនដឹងច្បាស់កំពុងកើតមាននៅក្នុងទីផ្សារ បច្ចុប្បន្ននេះ ហើយការប្រើឱកាសដើម្បីសាកល្បងយុទ្ធសាស្ត្រថ្មីត្រូវការទិន្នន័យដែលណែនាំដល់ការសម្រេចចិត្ត។
មិនតែប៉ុណ្ណោះ ក្នុងនាមជាអ្នកគ្រប់គ្រងទីផ្សារ ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារ បង្កើតមាតិកាអនឡាញ សម្រាប់ឆ្នាំ ២០២០ ដោយប្រើនិងវិភាគលើ SEO គឺជាគំនិតកំពូលសម្រាប់តែអ្នកទីផ្សារដែលជឿនលឿន។
គម្រោង SEO និងការអនុវត្តល្អបំផុតគឺការសរសេរប្លក់យ៉ាងសកម្មអំពីខ្លួនយើង ឬសេវាកម្ម ឬផលិតផល។ល។ ហើយគេហទំព័រនោះ ត្រូវការផែនការ SEO មួយរឹងមាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


