KPT+
ហេតុផលអ្វីដែលគ្រប់អាជីវកម្មត្រូវចំណាយលើការធ្វើទីផ្សារ
អាជីវកម្មមួយជោគជ័យត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មមួយចំនួនត្រូវដួលភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មាន ដោយសារតែខ្សោយយុទ្ធសាស្រ្តទីផ្សារនិងមិនចេះផ្នែកនេះថែមទាំងរើសប្រធានទីផ្សារដែលមិនពូកែ។
ជំនួញនីមួយៗ មិនមែនឲ្យតែមានលុយក៏អាចដំណើរការបានល្អ ហើយមានអតិថិជនមកតម្រង់ជួរទិញនោះទេ យើងត្រូវការការធ្វើទីផ្សារដើម្បីជម្រុញការលក់ថែមទៀត។
ខាងក្រោមនេះជាហេតុផលដែលយើងចាំបាច់ត្រូវធ្វើទីផ្សារក្នុងការរកស៊ី៖
១. បង្កើនការភា្ចប់ទំនាក់ទំនងល្អ

នៅពេលដែលផលិតផល ឬសេវាកម្មមួយត្រូវបានផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់ជាកេរ្តិ៍ឈ្មោះ ឬយីហោនៃផលិតផលរបស់យើងនឹងមានឥទ្ធិពលទៅដល់ទីផ្សារគោលដៅ។ ដើម្បីឲ្យកេរ្តិ៍ឈ្មោះផលិតផល ឬ សេវាកម្មរបស់ក្រុមហ៊ុនមានអតិថិជនចាប់អារម្មណ៍បានលឿន គឺគេធ្វើយុទ្ធសាស្ត្រទីផ្សារនោះឯង។
២. បង្កើនកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុន
ការធ្វើទីផ្សារ អាចជួយឲ្យអាជីវកម្មរឆាប់ទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងអាចឲ្យស្គាល់ពីទីផ្សារគោលដៅផងដែរ។ មួយវិញទៀត ការធ្វើទីផ្សារនឹងជួយឲ្យយើងបានដឹងថា អាជីវកម្មណាខ្លះដែលជាគូប្រជែង ដើម្បីប្រៀបធៀបផលិផល និងស្ទាបស្ទង់អំពីយុទ្ធសាសស្ត្ររបស់គេ។
៣. បង្កើនការលក់

បើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយដែលចំណាយទៅលើការធ្វើទីផ្សារតែងតែផ្តល់ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។ នៅពេលដែលផលិតផលរបស់យើងមានឈ្មោះបោះសំឡេងហើយ ប្រាកដណាស់អតិថិជននឹងចង់សាកល្បងទិញ។ កាលណាមានការជាវសាកល្បង នោះមានន័យថាផលិតផល ឬ សេវាកម្មរបស់យើងនឹងត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយ ហើយមិនយូរប៉ុន្មាន ផលិតផលរបស់យើងនឹងល្បីល្បាញគ្រប់ទីកន្លែង។
៤. បង្កើនអាជីវកម្មឲ្យរីកចម្រើន

កាលណាយើងអតិថិជនទិញផលិតផលអស់ច្រើន នោះចំណូលដែលបានមកពីការលក់នឹងនាំឲ្យមានការរីកចម្រើននៅក្នុងក្រុមហ៊ុន។ បើមានយុទ្ធសាស្ត្រទីផ្សារខ្លាំង ហើយមានភ្ញៀវស្គាល់និងទុកចិត្ត យើងក៏អាចឆ្លៀតឱកាសដើម្បីពង្រីកក្រុមហ៊ុនដោយផ្តល់នូវផលិតផលថ្មីៗបន្ថែមទៀតដល់ពួកគេនាពេលអនាគតផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖កំហុសក្នុងអាជីវកម្មក្មេងខ្ចី ជះឥទ្ធិពលដល់សហគ្រិនភាពដំបូង
ចុចអាន៖ហេតុផល ៥ យ៉ាងដែលបុរសគួរចាប់ដៃគូអាជីវកម្មជាមួយស្ត្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


