ព័ត៌មានជាតិ
ជំនាញប្រកាសបង្ក្រាបបទល្មើសនាំចូលស៊ុតសត្វមាន់- ទា ពីប្រទេសជិតខាង
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានអះអាងថា ខ្លួនពុំដែលអនុញ្ញាតឱ្យមានការនាំចូលស៊ុត ពីប្រទេសជិតខាង ចូលកម្ពុជាឡើយ ហើយប្រកាសឱ្យមានការចូលរួមផ្ដល់ព័ត៌មាន ពីការនាំចូល ដើម្បីឈានដល់ការបង្រ្កាប។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ និងបន្ទាប់ពីមានការលើកឡើងពីការធ្លាក់ចុះតម្លៃស៊ុត នៅតាមតំបន់មួយចំនួន។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ ឱ្យនាំចូលស៊ុត ពីប្រទេសជិតខាង ចូលមកទីផ្សារព្រះរាជាណាចក្រកម្ពុជាឡើយ។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងថា ចំពោះតម្លៃស៊ុតទា សម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម គឺមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈស៊ុតទា ធម្មតា មិនបង្កកំណើត នៅកម្ពុជា តម្លៃ២៨០រៀលក្នុង១គ្រាប់ ចំណែកនៅប្រទេសវៀតណាម តម្លៃ៣០០រៀល ក្នុង១គ្រាប់។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងទៀតថា ស្ថានភាពកូវីដ-១៩ ការផ្អាកកម្មវិធីជួបជុំ ធ្វើឱ្យតម្រូវការស៊ុត មានការកាត់បន្ថយជាអតិបរមា នៅពេលការចិញ្ចឹមបក្សីយកស៊ុត មានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសវិញ។
យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអះអាងថា ក្នុងករណីបានដឹងព័ត៌មានពីការនាំចូល ស៊ុតមាន់-ទា ពីប្រទេសជិតខាង ត្រូវរាយការណ៍ ដើម្បីក្រសួងចុះអន្តរាគមន៍បង្រ្កាប៕

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


