សន្តិសុខសង្គម
អភិបាលខេត្តកណ្ដាលណែនាំឲ្យអាជ្ញាធរក្រុង ស្រុក ត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំឲ្យអាជ្ញាធរក្រុង-ស្រុកត្រូវត្រៀមលក្ខណៈក្នុងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ជាពិសេសពលរដ្ឋដែលនៅជាប់មាត់ទឹក។ ការណែនាំនេះ ក៏ដោយសារលោកមើលឃើញថា ទឹកជំនន់ឆ្នាំនេះមានការកើនឡើងខ្ពស់។

លោក គួច ចំរើន ណែនាំឲ្យអាជ្ញាធរត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង ជាពិសេសត្រូវណែនាំដល់ប្រជាពលរដ្ឋដែលនៅជាប់មាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬទៅលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹក ឬមានឧបទ្ទវហេតុណាមួយកើតឡើងដែលនឹកស្មានមិនដល់ និងត្រូវប្រយ័ត្នសត្វអសិរពិស និងត្រូវត្រៀមទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់ជូនពួកគាត់នៅពេលដែលមានការជនលិចណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រៅពីនេះ អាជ្ញាធរក្រុង-ស្រុកត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់រក្សានូវអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីបង្ការនូវជំងឺឆ្លងនានាក្នុងកំឡុងពេលនៃគ្រោះទឹកជំនន់នេះ។

ការលើកឡើងរបស់អភិបាលខេត្តកណ្ដាលនាពេលនេះ ធ្វើឡើងនៅពេលលោកដឹកនាំអាជ្ញាធរស្រុកលើកដែក អាជ្ញាធរក្រុងសំពៅពូន និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងស្រុកលើកដែក ដែលកំពុងប្រឈមដោយទឹកជំនន់ហូរកាត់ផ្លូវ ៦០ម៉ែត្រ តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែក។

ដើម្បីទប់ស្កាត់ការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរដោយទឹកជំនន់ លោក គួច ចំរើន ក៏បានណែនាំឲ្យក្រុមការងារប្រើប្រាស់គ្រឿងចក្រដើម្បីកាយដីលើកជាទំនប់ទប់កុំឱ្យទឹកហូរកាត់ផ្លូវ ដែលនាំឱ្យដាច់ផ្លូវ ខូចខាតមិនអាចធ្វើដំណើរបាន៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


