Connect with us

សន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនលើស្ពានព្រះមុនីវង្សថ្មី បន្សល់ទុកត្រឹមម៉ូតូ

បានផុស

នៅ

យោងតាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី១២ ខែតុលានេះ មានបុរសម្នាក់ជិះម៉ូតូសង់ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1D 09 72 បានធ្វើដំណើពីក្បាលថ្នល់ឆ្លងស្ពានព្រះមុនីវង្សថ្មីស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លុះមកដល់ពាក់កណ្តាលស្ពានបុរសខាងលើបានឡើងលើបង្កាន់ស្ពានលោតចុះទៅក្នុងទន្លេបាត់ស្រមោលតែម្តង។

លោក គ្រី ហ៊ុច បានបន្តថា នៅលើកន្ត្រកម៉ូតូរបស់ជនរងគ្រោះមានថ្នាំពេទ្យដែលអាចបញ្ជាក់ថាជនរងគ្រោះជាអ្នកមានជំងឺ។ ដោយឡែក ម៉ូតូរបស់ជនរងគ្រោះត្រូវនគរបាលប៉ុស្តិច្បារអំពៅទី១យកមករក្សាទុកប្រគល់ឲ្យគ្រួសារជនរងគ្រោះ៕ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម