សន្តិសុខសង្គម
យុវជនម្នាក់លោតទឹកសម្លាប់ខ្លួន ព្រោះមានជំងឺប្រចាំកាយ
យុវជនម្នាក់ បានធ្វេីអត្តឃាតខ្លួនឯង ដោយលោតទឹក នៅចំណុចលើស្ពានព្រែកឆ្លូង ក្នុងភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នាវេលា១២-៤០នាទី នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦។

ជនរងគ្រោះមានឈ្មោះ ផន វិទូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ លោកពូម្នាក់ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បាននាំគ្នាបម្រុងយកមកស្រោចទឹកនៅវត្ត ស្រាប់តែជនរងគ្រោះក៏រត់សំដៅទៅលើស្ពានក៏លោតទឹកតែម្តង។

ប្រភពដដែលបន្តថា ជនរងគ្រោះជាមនុស្សមានបញ្ហាសសៃប្រសាទ និងមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យច្រើនកនកលែងផងដែរ ប៉ុន្តែព្យាបាលមិនជា ទើបថ្ងៃនេះថានាំមកស្រោចទឹកម្តង ក្រែងបានប្រសើរឡើង។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការខាងលើនេះ បានកើតឡើងនាវេលាវេលា១២:៤០នាទី រហូតដល់វេលាម៉ោងប្រមាណជាង ៣ រសៀល ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ បច្ចុប្បន្ន: សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


