សន្តិសុខសង្គម
នារីវ័យក្មេងម្នាក់មកលោតទឹកលើស្ពានជ្រោយចង្វារលិចបាត់ បន្សល់ទុកម៉ូតូមួយគ្រឿង និងទូរស័ព្ទ
នារីស្រស់ស្អាតវ័យក្មេងម្នាក់ជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វារលិចបាត់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជាច្រើន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នារីវ័យក្មេងដែលលោតទឹកពីស្ពានជ្រោយចង្វារ ជិះម៉ូតូម៉ាក HONDA BEAT ពណ៌ស ភ្នំពេញ 1KV-1574 មកលើស្ពានជ្រោយចង្វារ តាមទិសដៅពីរង្វង់មូលព្រហ្ម ឡើងទៅរង្វង់មូលគួចកាណុង។ ប្រភពបន្តថា នៅពេលឡើងបានពាក់កណ្តាលស្ពាន នារីរូបនោះក៏បានឈប់ម៉ូតូ និងបានទុកទូរស័ព្ទនៅជិតម៉ូតូ ហើយក៏ឡើងទៅលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចចូលក្នុងទឹកបាត់ខ្លួនទៅ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកដើរតាមផ្លូវ និងអ្នកជិះយានយន្តជាច្រើន និងបានរាយការណ៍ជូនសមត្ថកិច្ចឲ្យអន្តរាគមន៍ភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុ និងបានយកម៉ូតូ និងទូរស័ព្ទជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីរង់ចាំឲ្យក្រុមគ្រួសារមកទទួល និងអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


