សន្តិសុខសង្គម
ស្ត្រីម្នាក់ ជិះម៉ូតូពីខេត្តព្រៃវែងមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ដោយមិនទាន់ដឹងមូលហេតុ
ស្ត្រីវ័យ ៣០ ឆ្នាំ ម្នាក់ ជិះម៉ូតូពីខេត្តព្រៃវែង មកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ដោយមិនទាន់ដឹងមូលហេតុ។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ២០ នាទីព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចស្ពានមិត្តភាពកម្ពុជា-ចិន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនទទួលដំណឹងថាជនរងគ្រោះបានលោតទឹកបញ្ចប់ជីវិតខ្លួន ដោយកាលពីព្រឹកព្រលឹម ប្អូនស្រី(ជនរងគ្រោះ) បានសុំខ្ចីម៉ូតូរបស់ខ្លួន ដើម្បីទៅផ្សារទិញម្ហូប រួចក៏បាត់អស់ជាច្រើនម៉ោង ប៉ុន្តែគ្រាន់តែគិតថា ស្ត្រីរងគ្រោះកំពុងរវល់អ្វីមួយនៅផ្សារ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ក៏ស្រាប់តែមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ប្រាប់ថា ប្អូនស្រីរបស់ខ្លួនបានលោតទឹកបញ្ចប់ជីវិតបាត់ទៅហើយ ដោយបន្សល់កាបូបយួរដៃ , ទូរស័ព្ទ ០១ គ្រឿង , ម៉ូតូ ០១ គ្រឿង , ស្បែកជើង ០១ គូ រួមនឹងឯកសារមួយចំនួន នៅលើស្ពានមិត្តភាពកម្ពុជា-ចិន។ ភ្លាមៗ គាត់ប្រញាប់ទំនាក់ទំនងទៅកាន់បងប្អូនដែលរស់នៅភ្នំពេញ ដើម្បីមកមើល និងបញ្ជាក់ប្រាប់ទៅកាន់សមត្ថកិច្ចថា ពិតជារបស់ប្អូនស្រីរងគ្រោះពិតប្រាកដមែន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សម្ភារៈរបស់ស្ត្រីរងគ្រោះទៅកាន់សាច់ញាតិ ដើម្បីយកត្រឡប់ទៅវិញ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


