សន្តិសុខសង្គម
បុរសម្នាក់ ផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានមុនីវង្សថ្មី
បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ ខណៈផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែប្រាប់ថាទៅទិញស្រាបៀរមួយភ្លែត តែបែរជាលោតទឹកបញ្ចប់ជីវិតនៅលើស្ពានមុនីវង្សថ្មី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ ចំណុចលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលលោតទឹកឈ្មោះ ពុំ ពេជ្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមការរៀបរាប់របស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយបងប្អូននៅម្តុំបឹងតាម៉ាត ខណ្ឌដង្កោ។ លុះពេលផឹកសុខៗ ជនរងគ្រោះបានប្រាប់ថាទៅទិញស្រាបៀរ និងសុំលុយបងប្អូន ៥ ពាន់រៀល ទុកចាក់សាំងទៅផ្ទះវិញផងដែរ។

ប្រភពដដែលបានបន្តទៀតថា លុះពេលជនរងគ្រោះជិះម៉ូតូចេញទៅ ហើយបងប្អូនចាំបាត់ៗ ក៏ទូរស័ព្ទទៅសួរ ស្រាប់តែប្រជាពលរដ្ឋជាអ្នកលើកទូរស័ព្ទ ប្រាប់ថាជនរងគ្រោះបានលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅ ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ព្រៃវែង 1K3207 និងទូរសព្ទដៃ ១ គ្រឿង នៅលើស្ពាន ហើយក៏នាំគ្នីគ្នាមកមើលពិតជាម៉ូតូរបស់សាច់ញាតិគាត់មែន។

ក្រោយកើតហេតុ សមត្ថកិច្ចសម្រេចយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងហៅសាច់ញាតិទៅបំភ្លឺផងដែរ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


