Connect with us

សន្តិសុខសង្គម

ខណៈបទល្មើសឆបោកតាមអនឡាញកំពុងបង្ក្រាប ពលរដ្ឋសាទរយុទ្ធនាការនេះ ព្រោះមិនចង់ឃើញកម្ពុជាក្លាយជាជម្រកនៃបទល្មើស

បានផុស

នៅ

ខណៈបច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងអនុវត្តប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាននៅតាមបណ្ដារាជធានី ខេត្តមួយចំនួនយ៉ាងយកចិត្តទុកដាក់ ប្រជាពលរដ្ឋបានសាទរលើយុទ្ធនាការនេះ ព្រោះមិនចង់ឃើញប្រទេសកម្ពុជា ក្លាយជាជម្រកនៃបទល្មើសទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រី ហ៊ុច ជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ដែងក្ដីសាទរដែលកម្លាំងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់ក្នុងការបើកប្រតិបត្តិការបង្ក្រាបទីតាំងជម្រកឆកបោកតាមប្រព័ន្ធអនឡាញ ( Online Scams ) ជាបន្តបន្ទាប់ជាប់ជាប្រចាំ។

លោក គ្រី ហ៊ុច បានបន្តលើកឡើងថា បញ្ហាឆបោកតាមអនឡាញ ( Online Scams ) ជាបញ្ហាចម្បងមួយ ដែលសង្គមជាតិចាំបាច់ត្រូវតែបង្ក្រាប ព្រោះពលរដ្ឋពុំចង់ឃើញកម្ពុជា ក្លាយជាជម្រក នៃការប្រមូលផ្តុំទៅដោយបទល្មើសនានានោះឡើយ។ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះមិនមែនតែល្បែងស៉ីសងមួយមុខនោះទេ គឺឆបោកគ្រប់វិធីសាស្រ្ត តាមមន្រ្តីជំនាញបង្ក្រាបកន្លងមករកឃើញមាន ឆបោកក្រោមរូបភាពបែបរិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។

សូមបញ្ជាក់ថា មួយរយៈពេលក្រោយមកនេះ មានការកត់សម្គាល់ឃើញថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ រួមទាំងគណៈបញ្ជាការឯកភាពនៅតាមថ្នាក់រដ្ឋបាលខណ្ឌទាំង១៤ បានរៀបចំផែនការក្នុងការពង្រឹងទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពលើអំពើឆបោកតាមប្រព័ន្ធអនឡាញ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម